វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជំនួយយោធាថ្មីរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន នឹងមិនផ្លាស់ប្តូរស្ថានភាពនៅជួរមុខ ដែលកងកម្លាំងរបស់ទីក្រុងគីវ ស្ថិតក្នុងស្ថានភាពក្រីក្រ ហើយ ផ្តល់ជំនួយបែបនេះ ជាផ្នែកមួយនៃគោលនយោបាយ «អាណានិគម» ដែលធ្វើឲ្យសហរដ្ឋអាមេរិកកាន់មានការរីកចម្រើនឡើង។
លោក Mike Johnson ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បាននិយាយថា លោកនឹងរៀបចំការបោះឆ្នោតដែលរង់ចាំជាយូរមកហើយលើកញ្ចប់ជំនួយថ្មីមួយ នៅព្រឹកថ្ងៃសៅរ៍។ កញ្ចប់ដែលបានស្នើឡើងរួមមាន ៦០,៨៤ ពាន់លានដុល្លារ ដើម្បីដោះស្រាយជម្លោះ ក្នុងប្រទេសអ៊ុយក្រែន ដែលក្នុងនោះ ២៣,២ ពាន់លានដុល្លារ នឹងត្រូវប្រើប្រាស់ ដើម្បីបំពេញបន្ថែមអាវុធ ស្តុក និងសម្ភារៈបរិក្ខាររបស់សហរដ្ឋអាមេរិក។
ខណៈពេលដែលសហភាពអឺរ៉ុប បានសន្យាផ្តល់ជំនួយជារួមបន្ថែមទៀត សហរដ្ឋអាមេរិក បានផ្តល់ជំនួយផ្នែកយោធាដ៏ធំបំផុត ដើម្បីជួយអ៊ុយក្រែនក្នុងការប្រយុទ្ធជាមួយរុស្ស៊ី។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោកឌ្មីទ្រី ប៉េស្កូវ ( Dmitry Peskov) បាននិយាយថា៖«អ៊ុយក្រែន មិនត្រឹមតែត្រូវប្រយុទ្ធ ដើម្បីផ្តល់ប្រាក់ចំណេញសម្រាប់ជនជាតិអាមេរិកប៉ុណ្ណោះទេ ថែមទាំងត្រូវប្រយុទ្ធជាមួយអ៊ុយក្រែនចុងក្រោយ ហើយត្រូវរងបន្ទុកដោយបំណុល»។ «នេះហើយ គឺជា«គោលនយោបាយអាណានិគមនិយមរបស់សហរដ្ឋអាមេរិក»។
លោកបានកត់សម្គាល់ថា «ផ្នែកសំខាន់បំផុត»នៃជំនួយដែលបានស្នើឡើង នឹងនៅតែមាននៅក្នុងរោងចក្រឧស្សាហកម្មយោធារបស់សហរដ្ឋអាមេរិក។
លោកប៉េស្កូវ បាននិយាយអំពីកញ្ចប់ជំនួយថា៖«អ្នកជំនាញ និងពាក់កណ្តាលអ្នកជំនាញទាំងអស់ ឥឡូវនេះ អាចមើលឃើញជាក់ស្តែងអំពីស្ថានភាពនៅខាងមុខ ដែលនៅឆ្ងាយពីភាពអំណោយផលសម្រាប់ភាគីអ៊ុយក្រែន ដូច្នេះនេះជំនួយនេះ មិនអាចផ្លាស់ប្តូរអ្វីបានទេ»។