ឧត្តរមានជ័យ ៖ កូនឈើប្រណិតប្រភេទដើមក្រញូង ធ្នុងជាង៤០០ដើម ត្រូវបានដាំបន្ថែមឡើងវិញ ក្នុងតំបន់ការពារអភិរក្សសហគមន៍ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន ដើម្បីលើកកម្ពស់ទ្រទ្រង់ជីវចម្រុះបរិស្ថានក្នុងតំបន់នេះ ឲ្យមានភាពល្អប្រសើរឡើងបន្ថែមទៀត។
លោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បានលើកឡើងថា ការដាំកូនឈើប្រណិតៗ ប្រភេទដើមក្រញូងនឹងដើមធ្នុង ចំនួនជាង៤០០ដើម នាពេលនេះគឺមានការចូលរួមគាំទ្រពីក្រុមការងារយុវជនគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី រួមទាំងមន្រ្តីមូលដ្ឋានស្រុកអន្លង់វែង កងកម្លាំងវរសេនាតូច០៩៥ បានសហការណ៍រួមកម្លាំគ្នា ដើម្បីបង្កើតកម្មពិធីនេះឡើងក្នុងគោលបំណងថែរក្សាបរិស្ថានធនធានធម្មជាតិជីវៈចម្រុះ ក្នុងតំបន់នេះ ឲ្យមានល្អប្រសើរឡើងបន្ថែមទៀត ដែលមានផ្ទៃដីដាំដុះប្រមាណ៤ហិកតា។
លោក បន្តថា ការដាំនឹងស្តារគម្របព្រៃឈើឡើងវិញគឺមានអត្ថប្រយោជន៍ច្រើនអាចជួយដល់ការទាក់ទាញនូវប្រភពទឹកភ្លៀងទប់ទល់ការបម្រែបម្រួលអាកាសធាតុនឹងជាជម្រកដ៏សំខាន់របស់សត្វព្រៃ ដ៏កម្រគ្រប់ប្រភេទដែលរស់នៅក្នុងតំបន់ផងដែរ៕
អត្ថបទ សារិទ្ធ

