បេសកជន៖ ចិនខកចិត្តខ្លាំងណាស់ ដែលអាមេរិកវេតូលើការស្នើសុំសមាជិកភាព UN របស់ប៉ាឡេស្ទីន

2024/04/19 10:47:42 pm        156

លោក Fu Cong តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំនៅអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃព្រហស្បតិ៍ (ទី១៨ ខែមេសា) បាននិយាយថា ប្រទេសចិនយល់ឃើញថា ការសម្រេចរបស់សហរដ្ឋអាមេរិក ក្នុងការវេតូ ចំពោះការស្នើសុំសមាជិកភាពពេញសិទ្ធិរបស់ប៉ាឡេស្ទីន គឺជារឿង «គួរឲ្យខកចិត្តបំផុត» ដោយការលើកឡើងនេះ មាននៅក្នុងការពន្យល់ពីការបោះឆ្នោតគាំទ្ររបស់ចិន ចំពោះសេចក្ដីសម្រេចព្រាងរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីការទទួលយកប៉ាឡេស្ទីនជារដ្ឋសមាជិកពេញសិទ្ធិរបស់ UN។

កាលពីព្រឹកថ្ងៃព្រហស្បតិ៍នោះ សហរដ្ឋអាមេរិកបានបោះឆ្នោតលើសំណើរបស់ប៉ាឡេស្ទីនទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីទទួលបានសមាជិកភាពពេញសិទ្ធិរបស់ UN ដោយរារាំងស្ថាប័នពិភពលោកមួយនេះមិនឲ្យទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។ សេចក្តីសម្រេចព្រាងនេះទទួលបានសំឡេងឆ្នោតគាំទ្រ ១២សំឡេង អនុបវាទ ២សំឡេង ដែលបោះដោយចក្រភពអង់គ្លេស និងស្វីស ហើយនិងមានសំឡេងប្រឆាំង ១សំឡេង។

ទាក់ទងនឹងការវេតូរបស់អាមេរិក លោក Fu បាននិយាយថា៖ «ថ្ងៃនេះគឺជាថ្ងៃដ៏សោកសៅ។ ដោយសារការវេតូរបស់សហរដ្ឋអាមេរិក ការដាក់ពាក្យស្នើសុំរបស់ប៉ាឡេស្ទីន ដើម្បីទទួលបានសមាជិកភាពពេញសិទ្ធិ នៅ UN ត្រូវបានច្រានចោល ហើយសុបិនជាច្រើនទសវត្សរ៍របស់ប្រជាជនប៉ាឡេស្ទីន បានរលាយបាត់យ៉ាងឃោរឃៅ។ ប្រទេសចិនមានការខកចិត្តយ៉ាងខ្លាំងជាមួយនឹងការសម្រេចរបស់សហរដ្ឋអាមេរិកនេះ»។

រដ្ឋឯករាជ្យប៉ាឡេស្ទីន គឺជាសុបិនដ៏យូរអង្វែងមកហើយរបស់ប្រជាជនប៉ាឡេស្ទីន។ ហើយលោក Fu បាននិយាយថា សមាជិកភាពពេញសិទ្ធិរបស់ដែនដីនេះ នៅ UN គឺជាជំហានដ៏សំខាន់មួយ នៅក្នុងទិសដៅប្រវត្តិសាស្ត្រនោះ។ លោក Fu បានបន្ថែមថា ការទទួលយកប៉ាឡេស្ទីនជាសមាជិកពេញសិទ្ធិរបស់ UN គឺមានភាពបន្ទាន់ជាងពេលណាៗទាំងអស់។ ជាមួយគ្នានេះ លោក Fu បានសង្កត់ធ្ងន់ថា ប្រទេសចិននឹងបន្តខិតខំប្រឹងប្រែងឥតឈប់ឈរ និងដើរតួនាទីស្ថាបនា ដើម្បីឲ្យមានការសម្រេចបានដំបូងនៃថ្ងៃនោះ។

សូមរំលឹកថា បេសកកម្មប៉ាឡេស្ទីនប្រចាំនៅ UN បានស្នើសុំឋានៈជាសមាជិកពេញសិទ្ធិរបស់ UN ក្នុងឆ្នាំ២០១១។ ការប៉ុនប៉ងលើកដំបូងរបស់ពួកគេបានបរាជ័យ ដោយសារមិនទទួលបានការគាំទ្រអប្បបរមាដែលត្រូវការចាំបាច់ចំនួន ៩សំឡេង ក្នុងចំណោមសមាជិក ១៥ប្រទេសរបស់ក្រុមប្រឹក្សាសន្តិសុខនេះ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm