ចិន៖ សហរដ្ឋអាមេរិក និងប្រទេសចិនបានធ្វើសង្គ្រាមពាក្យសម្តីកាលពីថ្ងៃចន្ទ ខណៈដែលភាគីនីមួយៗបានខិតខំបង្កើតការពិពណ៌នា បន្ទាប់ពីការប្រជុំជាន់ខ្ពស់ចុងក្រោយបង្អស់របស់មន្ត្រីជាន់ខ្ពស់ទាំង២។

គណៈប្រតិភូអាមេរិកដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេស លោកស្រី Wendy Sherman បានជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi និងមន្ត្រីដទៃទៀតនៅទីក្រុងធានជីនប្រទេសចិន មួយសប្ដាហ៍បន្ទាប់ពីរដ្ឋបាលលោក Biden ចូលរួមជាមួយក្រុមចម្រុះអន្តរជាតិដើម្បីថ្កោលទោសប្រទេសចិន ចំពោះការវាយប្រហារតាមប្រព័ន្ធបច្ចេកវិទ្យារបស់ខ្លួន។ ក្រសួងការបរទេសអាមេរិកបានហៅការប្រជុំនោះថា ជាភាពស្មោះត្រង់ និងបើកចំហ-ជាឥរិយាបថការទូតសម្រាប់ការប៉ះទង្គិចគ្នា ហើយបានលាបពណ៌ទីក្រុងប៉េកាំងថា ជាស្ថាប័នអន្តរជាតិមួយដែលកំពុងធ្វើឱ្យអន្តរាយដល់បទដ្ឋានអន្តរជាតិ ដោយចុះបញ្ជីអំពើប្រល័យពូជសាសន៍របស់ចិននៅខេត្តស៊ីនជាំង និងការបដិសេធរបស់ចិន ក្នុងការសហការស៊ើបអង្កេតអន្តរជាតិលើប្រភពដើមនៃវីរុសកូរ៉ូណា។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា អនុរដ្ឋមន្ត្រីការបរទេសរបស់ខ្លួនបានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកស្វាគមន៍ការប្រកួតប្រជែងដ៏តឹងរ៉ឹងរវាងប្រទេសទាំង២ ហើយយើងមានបំណងបន្តពង្រឹងដៃគូប្រកួតប្រជែងរបស់យើង ប៉ុន្តែយើងមិនស្វែងរកជម្លោះជាមួយប្រទេសចិនទេ។ ទីក្រុងប៉េកាំងដែលហៅកិច្ចពិភាក្សាថា មានការស៊ីជម្រៅ និងស្មោះត្រង់ បានឆ្លើយតបទៅនឹងការថ្កោលទោសយ៉ាងខ្លាំង។ ក្រុមមន្ត្រីចិនបានសម្ដែងការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះគោលនយោបាយដ៏គ្រោះថ្នាក់បំផុតរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះចិន និងបានចោទប្រកាន់ថា ជាការលាក់ពុតលើសិទ្ធិមនុស្ស៕
អត្ថបទ៖ សុខមាន