ប្រតិកម្មបានកើតមានឡើង បន្ទាប់ពីយោធាអ៊ីស្រាអែល ឆ្លើយតបនឹងការវាយប្រហាររបស់អ៊ីរ៉ង់មកលើខ្លួន

2024/04/20 12:04:08 am        254

ប្រភពជាច្រើនបានឲ្យដឹងថា អ៊ីស្រាអែលបានធ្វើការវាយប្រហារលើដែនដីអ៊ីរ៉ង់ នៅថ្ងៃសុក្រ (ទី១៩ ខែមេសា) នេះ ពោលគឺកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីអ៊ីរ៉ង់បានវាយប្រហារអ៊ីស្រាអែលស្រោចដូចទឹកភ្លៀង ដោយយានដ្រូន និងមីស៊ីល។ ហើយបន្ទាប់ពីមានការវាយប្រហារឆ្លើយតបវិញរបស់យោធាអ៊ីស្រាអែលនេះ បង្កឲ្យមានប្រតិកម្មជាច្រើនពីបណ្ដាឥស្សរជន ជុំវិញពិភពលោក ដោយអ្នកខ្លះចេញសេចក្តីថ្លែងការណ៍ផ្លូវការ ហើយខ្លះទៀតបង្ហោះសារលើបណ្តាញសង្គម។

ជាដំបូងគេ រដ្ឋមន្ត្រីសន្តិសុខប្រកាន់ស្ដាំយ៉ាងតឹងរ៉ឹងរបស់អ៊ីស្រាអែល លោក Itamar Ben-Gvir បានបង្ហោះសារនៅលើបណ្ដាញសង្គម X យ៉ាងខ្លីថា៖ «មិនគួរឲ្យជឿ»។ ចំណែកប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានលើកឡើងថា៖ «វាពិតជាចាំបាច់ណាស់ដែលតំបន់នៅតែមានស្ថិរភាព ហើយភាគីទាំងអស់ត្រូវអត់ធ្មត់កុំធ្វើសកម្មភាពបន្ថែមទៀត»។

អនុរដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Noel Barrot បាននិយាយថា៖ «អ្វីដែលខ្ញុំអាចនិយាយបាន គឺថា ជំហររបស់បារាំង គឺអំពាវនាវដល់តួអង្គទាំងអស់ឲ្យបន្ថយការកើនឡើងនូវជម្លោះ និងអត់ធ្មត់»។ ហើយលោក Ben Saul អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីការប្រឆាំងភេរវកម្ម និងសិទ្ធិមនុស្ស បានបញ្ចេញប្រតិកម្មថា៖ «ការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ គឺជាការបំពានមួយផ្សេងទៀតនៃការហាមឃាត់លើការប្រើប្រាស់កម្លាំងយោធា ក្រោមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ និងគំរាមកំហែងដល់សិទ្ធិមនុស្សក្នុងការរស់រានមានជីវិត»។

រីឯអគ្គលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុនលោក Yoshimasa Hayashi បាននិយាយថា៖ «ប្រទេសជប៉ុនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានការណ៍ នៅមជ្ឈិមបូព៌ា ហើយថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពណាមួយដែលនាំឲ្យស្ថានការណ៍អរិភាពកាន់តែកើនឡើង។ ជប៉ុននឹងបន្តខិតខំប្រឹងប្រែងផ្នែកការទូតចាំបាច់ទាំងអស់ ដើម្បីការពារស្ថានភាពកុំឲ្យកាន់តែអាក្រក់ទៅៗ»។

ដោយឡែកអ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រាប់ថា៖ «ចិនប្រឆាំងរាល់សកម្មភាពដែលបង្កើនភាពតានតឹងនៅមជ្ឈិមបូព៌ា ក្រោយមានការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់»៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm