ជើងហោះហើរចាប់ផ្តើមឡើងវិញ ក្រោយមានការរាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់

2024/04/19 07:41:14 pm        30

ជើងហោះហើរបានចាប់ផ្ដើមឡើងវិញ នៅថ្ងៃសុក្រ (ទី១៩ ខែមេសា) បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍បានផ្លាស់ប្តូរផ្លូវហោះហើរពីលើប្រទេសអ៊ីរ៉ង់ លុបចោលជើងហោះហើរមួយចំនួន បង្វែរជើងហោះហើរផ្សេងទៀតទៅកាន់អាកាសយានដ្ឋានជំនួសផ្សេង ឬត្រលប់យន្តហោះមកវិញទៅកាន់ចំណុចចេញដំណើរ ដោយសារតែការបិទដែនអាកាស និងព្រលានយន្តហោះ ហើយនិងការព្រួយបារម្ភអំពីសុវត្ថិភាព បន្ទាប់ពីមានការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់។

បើយោងតាមគេហទំព័រតាមដានជើងហោះហើរ FlightRadar24 បានឲ្យដឹងថា អ៊ីរ៉ង់បានបិទអាកាសយានដ្ឋានរបស់ខ្លួន ក្នុងទីក្រុង Tehran (តេអេរ៉ង់) Shiraz (ស៊ីរ៉ាហ្ស៍) និង Isfahan (អ៊ីសហ្វាហាន) បន្ទាប់ពីមានការវាយប្រហារ និងបានបិទជើងហោះហើរពីផ្លូវហោះហើរលោកខាងលិចរបស់ខ្លួនរយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីការវាយប្រហារបានកើតឡើង។

គេហទំព័រតាមដានជើងហោះហើរនេះ បានបង្ហាញថា ក្រុមហ៊ុន Emirates, Flydubai, Turkish Air, Wizz Air Abu Dhabi និង Belavia ស្ថិតក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដែលបន្តការហោះហើរលើផ្នែកនៃដែនអាកាសរបស់អ៊ីរ៉ង់ ដែលនៅតែបើកចំហក្នុងរយៈពេលប៉ុន្មានម៉ោងដំបូង បន្ទាប់ពីមានការវាយប្រហារ នាព្រឹកថ្ងៃសុក្រនេះ។

ក្រុមហ៊ុនអាកាសចរណ៍លោកខាងលិច និងអាស៊ីជាច្រើន បាន និងកំពុងបិទការហោះហើរពីលើប្រទេសអ៊ីរ៉ង់ និងដែនអាកាសរបស់ប្រទេសនេះរួចហើយ មុនពេលមានការវាយប្រហាររបស់អ៊ីស្រាអែល ដែលបានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីមានការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់អ៊ីរ៉ង់មកលើអ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

សាលារៀនត្រូវបិទ បន្ទាប់ពីផេះភ្នំភ្លើងគ្របដណ្តប់លើទីក្រុងនានានៅខេត្ត North Sulawesi
2024/05/03 10:02:42 am        1
និស្សិតកាណាដា បោះជំរំគាំទ្រប៉ាឡេស្ទីននៅតាមសាកលវិទ្យាល័យធំៗទូទាំងប្រទេស
2024/05/03 09:48:06 am        1
របាយការណ៍របស់UNនិយាយថា ៧២ភាគរយនៃលំនៅឋាននៅហ្កាហ្សាត្រូវបានបំផ្លាញ
2024/05/03 09:43:35 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សាលារៀនត្រូវបិទ បន្ទាប់ពីផេះភ្នំភ្លើងគ្របដណ្តប់លើទីក្រុងនានានៅខេត្ត North Sulawesi

2024/05/03 10:02:42 am
​និស្សិតកាណាដា បោះជំរំគាំទ្រប៉ាឡេស្ទីននៅតាមសាកលវិទ្យាល័យធំៗទូទាំងប្រទេស
2024/05/03 09:48:06 am
​របាយការណ៍របស់UNនិយាយថា ៧២ភាគរយនៃលំនៅឋាននៅហ្កាហ្សាត្រូវបានបំផ្លាញ
2024/05/03 09:43:35 am
​ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍​មួយចំនួន​ដល់ក្រសួងព័ត៌មាន និងអ្នកព័ត៌មាន
2024/05/03 09:28:28 am
​ដំណើរទស្សនកិច្ចលោក Xi ទៅអឺរ៉ុប បង្ហាញពីការបែកបាក់របស់លោកខាងលិច ជុំវិញយុទ្ធសាស្ត្រចិន
2024/05/03 09:26:37 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/02 04:56:59 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/01 03:45:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/01 02:31:42 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/30 12:30:12 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/30 09:28:41 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am