ពលរដ្ឋ​ប្រេ​ស៊ី​ល បង្ហាញ​ការគាំទ្រ​ដល់​ប្រធានាធិបតី​សហរដ្ឋអាមេរិក ​ដែល​ឆ្លង​ជំងឺ COVID-19

2021/04/27 02:59:58 am        27

ប្រេ​ស៊ី​ល៖ ពលរដ្ឋ​ប្រេ​ស៊ី​ល បាន​បង្ហាញ​ការគាំទ្រ​របស់​ពួកគេ ដល់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​ដូ​ណា​ល់ ត្រាំ ដែល​បាន​ឆ្លង​ជំងឺ COVID-19 នៅមុខ​ស្ថានទូត​អាមេរិក ប្រចាំ​នៅ​ទីក្រុង​ប្រា​ស៊ី​លៀ កាលពី​ថ្ងៃអាទិត្យ​។​

​មនុស្ស​ប្រហែល ៦០​នាក់ ស្លៀកពាក់​ចម្លោះ​ពណ៌​ប្រេ​ស៊ី​ល និង​អាមេរិក កាន់​ទង់ជាតិ​ប្រទេស​ទាំង​២ និង​មាន​ពលរដ្ឋ​មកពី​អ៊ីស្រាអែល​ផងដែរ​នោះ បាននាំគ្នា​ស្រែក លុតជង្គង់ និង​ជូនពរ​ការបោះឆ្នោត​ឡើងវិញ​របស់លោក​ត្រាំ និង​ជូនពរ​លោក​ឲ្យ​ឆាប់​ជាសះស្បើយ​ពី​ជំងឺ COVID-19 ។​

​អ្នកស្រី លូ​ស៊ី អូ​តូ​នី គឺជា​អ្នកសម្របសម្រួល​ចលនា​តាមផ្លូវ​អភិរក្សនិយម បាន​និយាយថា គោលបំណង​របស់​ពួកយើង​នៅថ្ងៃនេះ គឺ​ដើម្បី​គាំទ្រ​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ដែលជា​អ្នក​អភិរក្សនិយម និង​ស្តាំនិយម ។​

​ស្ត្រី​វ័យ​៤៨​ឆ្នាំ​ម្នាក់នេះ បាន​និយាយថា គាត់​ជាម​នុស្ស​ដែល​ត្រូវ​នឹង​គុណ​តម្លៃ​សិ​ល​ធម៌​របស់​ពួកយើង ជំនឿ​របស់​ពួកយើង ដើម្បី​ផ្លាស់ប្តូរ​ប្រទេស​ទាំងនេះ។​

​ដោយឡែក លោក​រ៉​ណាន់ សេណា ដែលជា​អ្នកចូលរួម​ការជួបជុំ​គ្នា​នេះដែរ បាន​និយាយថា លោក​មានជំនឿថា លោក​ត្រាំ នឹង​ឆាប់​ជាសះស្បើយ​ពី​ជំងឺ COVID-19។​ ​លោក​បន្តថា ជាមួយ​ពិធីការ​សុខភាព​ទាំងអស់ ពួកយើង​ជឿថា គាត់​នឹង​ឆាប់​ជាសះស្បើយ​ឡើងវិញ។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន លោក​ត្រាំ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​យោធា Walter Reed ក្រោយ​លោក​ធ្វើតេស្ត​វិជ្ជមាន​ជំងឺ COVID-19៕ អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am