កងកម្លាំងអ៊ីស្រាអែល វាយឆ្មក់លើទីក្រុងTulkarm តំបន់ West Bank

2024/04/20 04:16:21 pm        157

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ថា ការវាយឆ្មក់របស់អ៊ីស្រាអែលនៅក្នុងទីក្រុង Tulkarm តំបន់កាន់កាប់ West bank ដែលបានចាប់ផ្តើមតាំងពីថ្ងៃព្រហស្បតិ៍ បានបន្តរហូតដល់យប់ថ្ងៃសុក្រ ជាកន្លែងដែលចំនួនអ្នកស្លាប់បានកើនឡើងដល់ ៥នាក់ និងយ៉ាងហោចណាស់ម្នាក់បានរងរបួស។

សារព័ត៌មាន Reuters បានរាយការណ៍ថា រហូតមកដល់យប់ថ្ងៃសុក្រ រថយន្តគិលានសង្គ្រោះជាច្រើនគ្រឿងនៅតែត្រូវបានរារាំងមិនឱ្យចូលទៅដល់ទីតាំងវាយឆ្មក់ ដើម្បីផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តដល់អ្នកដែលត្រូវការឡើយ។ អំពើហឹង្សានៅតំបន់ West Bank បានកើនឡើងរួចទៅហើយ មុនពេលការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា ដែលបានចាប់ផ្តើមក្រោយការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដឹកនាំដោយក្រុមហាម៉ាស លើអ៊ីស្រាអែលភាគខាងត្បូង។

 ជម្លោះកាន់តែរីកធំចាប់តាំងពីពេលនោះមក ដោយមានការវាយឆ្មក់របស់យោធាអ៊ីស្រាអែលកាន់តែខ្លាំងឡើង អំពើហិង្សារបស់អ្នកតាំងលំនៅ និងការវាយប្រហារតាមដងផ្លូវរបស់ប៉ាឡេស្ទីន។

បន្ថែមលើជនជាតិប៉ាឡេស្ទីនជាង ៣៣.០០០នាក់ដែលត្រូវបានសម្លាប់ដោយអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បើយោងតាមអាជ្ញាធរគ្រប់គ្រងដោយក្រុមហាម៉ាស ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយថាយ៉ាងហោចណាស់មនុស្ស ៤៦៦នាក់នៅតំបន់ West Bank ត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែលឬអ្នកតាំងលំនៅដែលក្នុងចំណោមពួកគេជាអ្នកប្រយុទ្ធប្រដាប់អាវុធ។

ក្នុងអំឡុងពេលដូចគ្នានេះ យ៉ាងហោចណាស់ជនជាតិអ៊ីស្រាអែល១៣នាក់ រួមទាំងសមាជិកកងកម្លាំងសន្តិសុខរបស់អ៊ីស្រាអែលពីរនាក់ ត្រូវបានសម្លាប់ដោយជនជាតិប៉ាឡេស្ទីននៅតំបន់ West Bank នេះបើយោងតាមតួលេខរបស់អ៊ីស្រាអែល។ 

តំបន់ West Bank ស្ថិតក្នុងចំណោមទឹកដីដែលអ៊ីស្រាអែលបានចូលកាន់កាប់នៅក្នុងសង្រ្គាមមជ្ឈិមបូព៌ាឆ្នាំ ១៩៦៧ និងជាកន្លែងដែលប៉ាឡេស្ទីន មានបំណងជាយូរមកហើយដើម្បីបង្កើតរដ្ឋឯករាជ្យមួយ ដែលនឹងរួមបញ្ចូលទាំងតំបន់ហ្កាហ្សា និងទីក្រុងហ្សេរុយសាឡឹមខាងកើត ជារដ្ឋធានីរបស់ខ្លួន។

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        14
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        45
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm