អ៊ីរ៉ង់ បង្ហាញសញ្ញាថា ពុំមានផែនការសងសឹកអ៊ីស្រាអែល ក្រោយការវាយប្រហារដោយយានដ្រូន

2024/04/20 09:21:40 am        36

ការបំផ្ទុះជាច្រើន ត្រូវបានលាន់លឺនៅជុំវិញទីក្រុងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ ជាអ្វីដែលប្រភពព័ត៌មាននានា បាននិយាយថា ជាការវាយប្រហាររបស់អ៊ីស្រាអែល ប៉ុន្តែទីក្រុងតេអេរ៉ង់ បាននិយាយសម្រាលអំពីឧបទ្ទវហេតុនេះ ហើយបានបញ្ជាក់ថា អ៊ីរ៉ង់ពុំមានផែនការសម្រាប់ការសងសឹកនោះទេ ជាការឆ្លើយតបដែលបង្ហាញឆ្ពោះទៅរកការបញ្ចៀសសង្គ្រាមនៅទូទាំងតំបន់។ 

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បាននិយាយថា យានដ្រូន ដែលប្រភពបាននិយាយថា អ៊ីស្រាអែល បានបង្ហោះទៅលើទីក្រុង Isfahan គឺជាយានដ្រូនខ្នាតតូច ដែលយានដ្រូនទាំងនេះពុំបានបណ្តាលឱ្យមានការខូចខាត ឬរងរបួសនរណាម្នាក់នោះទេ។

ទំហំនៃការវាយប្រហារត្រូវបានកំណត់ ហើយការឆ្លើយតបដោយស្ងាត់ស្ងៀមរបស់អ៊ីរ៉ង់ ទំនងជាបង្ហាញសញ្ញានៃកិច្ចប្រឹងប្រែងដោយជោគជ័យដោយក្រុមអ្នកការទូត ជាអ្នកដែលបាននិងកំពុងធ្វើការដើម្បីបញ្ចៀសសង្គ្រាមចាប់តាំងពីការវាយប្រហារដោយយានដ្រូននិងមីស៊ីលរបស់អ៊ីរ៉ង់ ទៅលើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍។

ប្រព័ន្ធផ្សព្វផ្សាយ និងមន្ត្រីអ៊ីរ៉ង់ បានពណ៌នាអំពីការផ្ទុះមួយចំនួនក្នុងទ្រង់ទ្រាយតូចៗ ដែលពួកគេបាននិយាយថា បណ្តាលមកពីប្រព័ន្ធការពារដែនអាកាស វាយប្រហារលើយានដ្រូនចំនួន៣ គ្រឿងនៅលើទីក្រុង Isfahan ភាគកណ្តាលប្រទេសអ៊ីរ៉ង់។

ពួកគេបាននិយាយសំដៅទៅលើឧប្បត្តិហេតុនេះ ថាជាការវាយប្រហារដោយជនបង្កប់ ជាជាងធ្វើឡើងដោយអ៊ីស្រាអែល ដោយធ្វើឱ្យមានភាពចាំបាច់សម្រាប់ការសងសឹក ប៉ុន្តែមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បាននិយាយទៅកាន់សារព័ត៌មាន Reuters ថា ពុំមានផែនការឆ្លើយតបទៅអ៊ីស្រាអែលចំពោះឧបទ្ទវហេតុនេះទេ។

អត្ថបទដែលទាក់ទង

សហភាពអឺរ៉ុប ប្រកាសកិច្ចព្រមព្រៀងជនភៀសខ្លួន ១ពាន់លានអឺរ៉ូ ជាមួយប្រទេសលីបង់
2024/05/03 02:31:58 pm        1
ហ្វីលីពីន បង្កើតកន្លែងងូតទឹកចល័តនៅក្នុងទីក្រុងម៉ានីល ដើម្បីទប់ទល់កម្ដៅដ៏ក្ដៅ
2024/05/03 02:29:11 pm        1
កេនយ៉ា ប្រឈមការខាតបង់ធ្ងន់ធ្ងរ ខណៈភ្លៀងធ្លាក់បង្កទឹកជំនន់និងអ្នកស្លាប់ឡើងដល់១៨៨នាក់
2024/05/03 02:26:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហភាពអឺរ៉ុប ប្រកាសកិច្ចព្រមព្រៀងជនភៀសខ្លួន ១ពាន់លានអឺរ៉ូ ជាមួយប្រទេសលីបង់

2024/05/03 02:31:58 pm
​ហ្វីលីពីន បង្កើតកន្លែងងូតទឹកចល័តនៅក្នុងទីក្រុងម៉ានីល ដើម្បីទប់ទល់កម្ដៅដ៏ក្ដៅ
2024/05/03 02:29:11 pm
​កេនយ៉ា ប្រឈមការខាតបង់ធ្ងន់ធ្ងរ ខណៈភ្លៀងធ្លាក់បង្កទឹកជំនន់និងអ្នកស្លាប់ឡើងដល់១៨៨នាក់
2024/05/03 02:26:25 pm
​ក្រុមហ៊ុនថាមពលរុស្ស៊ី Gazprom បានរាយការណ៍ពីការខាតបង់ប្រចាំឆ្នាំលើកដំបូងរបស់ខ្លួន ក្នុងរយៈពេល ២៤ឆ្នាំ
2024/05/03 02:21:38 pm
​អធិការបតីអាល្លឺម៉ង់ បានទូរស័ព្ទទៅលោក ណេតាន់យ៉ាហ៊ូ ដើម្បីនិយាយអំពីចំណាប់ថ្នូរ និងបទឈប់បាញ់ហ្កាហ្សា
2024/05/03 02:18:44 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/03 07:49:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/01 03:45:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/01 02:31:42 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/03 06:24:29 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/30 09:28:41 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am