ប្រសាសន៍សំខាន់ៗ របស់សម្តេចធិបតី ក្នុងឱកាស “ សម្ពោធអគារមជ្ឈមណ្ឌលផ្ដល់សេវាវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ”

2024/04/20 10:18:29 am        109

សៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី “ សម្ពោធអគារមជ្ឈមណ្ឌលផ្ដល់សេវាវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ”។

ប្រសាសន៍សំខាន់ៗរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ដើម្បីពង្រឹងវិស័យសុខាភិបាលឱ្យកាន់តែប្រ សើរថែមទៀតនោះ គឺរាជរដ្ឋាភិបាលតាំងពីអាណត្តិមុនបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រពង្រីក ពេទ្យក្នុងតំបន់។ រាជរដ្ឋាភិបាលនៅអាណត្តិថ្មីនេះ នៅតែបន្តផែនការយុទ្ធសាស្ត្រពង្រីកពេទ្យតំបន់ឱ្យ បានកាន់តែច្រើន និងប្រសើរថែមទៀត។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ការពង្រីកពេទ្យតំបន់ទី១ គឺធ្វើទំនើបកម្ម ដោយ បំពាក់ឧបករណ៍ទំនើបនៅមន្ទីរពេទ្យ, ទី២ បង្កើនគ្រូពេទ្យជំនាញ ដូចជាគ្រូពេទ្យជំនាញវះកាត់បេះដូង, ព្យាបាលមហារីក និងវះកាត់ព្យាបាលខួរក្បាលជាដើម។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ពេទ្យតំបន់ប្រសើរ នឹងជួយសម្រាលបន្ទុកមន្ទីរ ពេទ្យនៅភ្នំពេញ។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ការពង្រឹងសមត្ថភាពពេទ្យនៅខេត្តសៀមរាប មិនមែនត្រឹមតែសម្រាប់ពលរដ្ឋនៅសៀមរាប និងខេត្តជិតខាងប៉ុណ្ណោះនោះទេ ប៉ុន្តែក៏សម្រាប់ទេសចរ ដែលមកកម្សាន្តទស្សនានៅសៀមរាបផងដែរ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ការត្រៀមនូវការផ្ដល់សេវាសុខាភិបាលកម្រិតខ្ពស់ជាតម្រូវការចាំបាច់ សម្រាប់រយៈពេលតទៅមុខទៀត ខណៈដែលចំនួនប្រជាពលរដ្ឋកាន់តែមានកំណើន ។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធ សាស្ត្រពង្រឹងមណ្ឌលសុខភាពនៅគ្រប់ទីកន្លែងតាមរយៈការបង្កើនថវិកា, ធ្វើទំនើបកម្មនៅតាមមណ្ឌ លសុខភាព, បង្កើនបុគ្គលទទួលព្យាបាលជំងឺនៅតាមមណ្ឌលសុខភាព ដោយមានគ្រូពេទ្យប្រចាំការ ទទួលអ្នកជំងឺ ២៤ ម៉ោងលើ ២៤ ម៉ោងក្នុងមួយថ្ងៃ និង ៧ ថ្ងៃក្នុងមួយសប្ដាហ៍។ មណ្ឌលសុខភាពក៏ នឹងបំពាក់ឱ្យមានរថយន្តពេទ្យ ដើម្បីដឹកអ្នកជំងឺទៅកាន់មន្ទីរពេទ្យបង្អែក ឬ មន្ទីរពេទ្យកម្រិតលើមន្ទីរ ពេទ្យបង្អែកផងដែរ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រុមគ្រូពេទ្យទាំងអស់ត្រូវផ្ដល់សេវាសុខាភិបាលដល់ប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ មិនប្រកាន់និន្នាការអ្វីទាំងអស់ ដោយធានាថាគ្មានពលរដ្ឋណាម្នាក់ត្រូវបានរើស អើងដោយសារកត្តាណាមួយនោះឡើយ ។

អត្ថបទដែលទាក់ទង

សិក្ខាកាម Re-Skill, Up-Skill ថា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស ១,៥ លាននាក់គឺជាឱកាសពង្រឹងសមត្ថភាពបន្ថែម លើជំនាញបច្ចុប្បន្ន
2024/05/03 05:55:50 pm        1
ស្ថានទូត៦ប្រទេសទស្សនាគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានជាង៧២%
2024/05/03 04:03:20 pm        1
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានអញ្ជើញអបអរសាទរខួបលើកទី១៤ ទិវាអនាម័យដៃពិភពលោក ៥ ឧសភា ២០២៤
2024/05/03 03:49:56 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Austin៖ ពុំមានការបង្ហាញថាក្រុមហាម៉ាស មានផែនការវាយប្រហារលើទាហានអាមេរិកទេ

2024/05/03 07:30:49 pm
​ប្រជាជនហៃទី ជួបបញ្ហាប្រឈមប្រចាំថ្ងៃ ខណៈអសន្តិសុខនៅតែបន្ត
2024/05/03 07:29:45 pm
​រដ្ឋមន្ត្រីការពារជាតិអាមេរិក រិះគន់ការបង្កការខូចខាតលើនាវាហ្វីលីពីន នៅសមុទ្រចិនខាងត្បូង
2024/05/03 07:28:47 pm
​អ៊ុយក្រែន អាចនឹងត្រូវចរចារជាមួយរុស្ស៊ី ដោយជៀសមិនរួច ដើម្បីបញ្ចប់សង្គ្រាម
2024/05/03 07:27:55 pm
​លោក Zelensky៖ រុស្ស៊ីទាញយកផលចំណេញពីការបញ្ជូនអាវុធយឺតយ៉ាវ
2024/05/03 07:26:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/03 07:49:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/01 03:45:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/01 02:31:42 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/03 06:24:29 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/30 09:28:41 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am