អ្នកនាំពាក្យ៖ ចិនប្រឆាំងដាច់ខាតចំពោះការចោទប្រកាន់របស់អាមេរិកក្នុងរបាយការណ៍គ្រប់គ្រងអាវុធ

2024/04/20 09:56:18 pm        192

អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក គួរតែយកចិត្តទុកដាក់លើកំណត់ត្រាផ្ទាល់ខ្លួនរបស់ខ្លួនក្នុងការគ្រប់គ្រងអាវុធ ការរំសាយអាវុធ និងការមិនរីកសាយភាយជាជាងការលាបពណ៌ដល់ប្រទេសដទៃជាមួយនឹងការចោទប្រកាន់ដោយគ្មានមូលដ្ឋាន។

លោក Lin Jian អ្នកនាំពាក្យ បានធ្វើសេចក្តីថ្លែងការណ៍នៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់ នៅទីក្រុងប៉េកាំង នៅពេលឆ្លើយតបទៅនឹងសំណួរអំពីក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះបានចេញផ្សាយរបាយការណ៍របស់ខ្លួនស្តីពីការប្រកាន់ខ្ជាប់ និងការអនុលោមតាមការគ្រប់គ្រងអាវុធ ការមិនរីកសាយភាយ និងកិច្ចព្រមព្រៀង និងការប្តេជ្ញាចិត្ត និងការចោទប្រកាន់ចិនថា មិនគោរពតាមរយៈការផ្អាកការសាកល្បងនុយក្លេអ៊ែររបស់ខ្លួន និងធ្វើសកម្មភាពជីវសាស្ត្រយ៉ាងច្បាស់ ក្នុងគោលបំណងយោធា។

លោក Lin បាននិយាយថា៖«ពីមួយឆ្នាំទៅមួយឆ្នាំ សហរដ្ឋអាមេរិក បានចេញផ្សាយនូវអ្វីដែលគេហៅថា របាយការណ៍ស្តីពីការប្រកាន់ខ្ជាប់ និងការអនុលោមតាមការគ្រប់គ្រងអាវុធ ការមិនរីកសាយភាយ និងការប្តេជ្ញាចិត្តនៃការរំសាយអាវុធ។ របាយការណ៍នេះ មិនអើពើនឹងការពិត និងពោរពេញទៅការប៉ានស្មាន ទុកជាមុន។ របាយការណ៍នេះ មិននិយាយអ្វីអំពីកំណត់ត្រាមិនល្អរបស់សហរដ្ឋអាមេរិកលើការគ្រប់គ្រងអាវុធ ការរំសាយអាវុធ និងការមិនរីកសាយភាយអាវុធនោះទេ។ ម្យ៉ាងវិញទៀត របាយការណ៍នេះបានលាបពណ៌ប្រទេសផ្សេងទៀតជាមួយការចោទប្រកាន់ដោយគ្មានមូលដ្ឋានលើការអនុលោមតាមរបស់ពួកគេ ប្រទេសចិនប្រឆាំងវាជាដាច់ខាត។

លោកបានបញ្ជាក់ថា៖«ចំពោះ គ្រប់គ្រងអាវុធអន្តរជាតិ និងការមិនរីកសាយភាយអាវុធ ប្រទេសចិនបានប្តេជ្ញាចិត្តចំពោះពហុភាគីនិយមពិតប្រាកដ និងរក្សាប្រព័ន្ធអន្តរជាតិជាមួយអង្គការសហប្រជាជាតិជាសំខាន់ និងសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់អន្តរជាតិ។ ប្រទេសចិន បានអនុវត្តយ៉ាងស្មោះត្រង់នូវកាតព្វកិច្ច និងការប្តេជ្ញាចិត្តអន្តរជាតិរបស់ខ្លួន ហើយបានរួមចំណែកក្នុងការលើកកម្ពស់ប្រព័ន្ធគ្រប់គ្រងអាវុធអន្តរជាតិ និងការមិនរីកសាយភាយអាវុធ ជាមួយនឹងសកម្មភាពជាក់ស្តែង។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        185
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        172
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        172

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm