ជប៉ុន ៖ រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Minoru Kihara និយាយនៅថ្ងៃអាទិត្យនេះថា ឧទ្ធម្ភាគចក្រ ២គ្រឿងរបស់កងកម្លាំងស្វ័យការពារសមុទ្រជប៉ុន ត្រូវបានគេគិតថា បានធ្លាក់ចូលមហាសមុទ្រប៉ាស៊ីហ្វិក ស្ថិតនៅតំបន់ភាគខាងកើតកោះ Izu ។
លោក Kihara និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងទីក្រុងតូក្យូថា ឧទ្ធម្ភាគចក្រ SH60K ទាំង ២គ្រឿង បានបាត់ការទាក់ទងកាលពីវេលាម៉ោង ១០ និង ៣៨នាទីយប់ ម៉ោងក្នុងស្រុក ថ្ងៃសៅរ៍ ។
លោកបន្តថា មនុស្ស ៨នាក់នៅលើឧទ្ធម្ភាគចក្រ ហើយក្រុមរុករកនៅកន្លែងកើតហេតុ បានបញ្ជាក់ថា ពួកគេបានរកឃើញអ្វីដែលពួកគេគិតថាជាបំណែករបស់ឧទ្ធម្ភាគចក្រ ៕

