អ៊ុយក្រែន ៖ កាលពីថ្ងៃសៅរ៍ម្សិលមិញ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានបង្ហាញការដឹងគុណរបស់លោកចំពោះការអនុម័សេចក្តីស្នើច្បាប់ជំនួយរបស់សភាសហរដ្ឋអាមេរិក សម្រាប់ប្រទេសរបស់លោក នៅក្នុងសង្រ្គាមជាមួយរុស្ស៊ី ។
លោកនិយាយថា ការគាំទ្រដែលនៅត្រូវការការឯកភាពពីព្រឹទ្ធសភាសហរដ្ឋអាមេរិក នឹងត្រូវប្រើប្រាស់ដោយប្រទេសរបស់លោក ដើម្បីបញ្ចប់សង្រ្គាមមួយនេះ គឺជាសង្រ្គាមមួយដែលលោក Putin ត្រូវតែចាញ់ ។
គេរំពឹងថា ព្រឹទ្ធសភាសហរដ្ឋអាមេរិក នឹងអនុម័តសេចក្តីស្នើច្បាប់នេះនៅសប្តាហ៍ក្រោយ រួចបញ្ជូនឲ្យលោក Biden ចុះហត្ថលេខាក្លាយជាច្បាប់ ។
សូមបញ្ជាក់ថា សេចក្តីស្នើច្បាប់នេះ នឹងផ្តល់ជំនួយ ៦០,៨៤ពាន់លានដុល្លារសម្រាប់សង្រ្គាមអ៊ុយក្រែន ២៦ពាន់លានដុល្លារសម្រាប់អ៊ីស្រាអែល និង ៨,១២ពាន់លានដុល្លារសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក រួមទាំងកោះតៃវ៉ាន់ផងដែរ ៕

