ក្រសួង​សុខាភិបាល​អះ​អាង​ថា ​រក​ឃើញ​សាច់​ក្របី​បង្កក​​ចំនួន ៣​កុងតឺន័រ​នាំ​ចូល​ពី​ឥណ្ឌា​ ផ្ទុក​មេរោគ​កូវីដ-១៩

2021/07/27 07:31:07 pm        548

ភ្នំពេញ៖ កម្ពុជា​​បាន​ប្រកាស​ថា ​សាច់​ក្របី​បង្កក​ចំនួន ៣​កុងតឺន័រ ដែល​ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ឥណ្ឌា​នោះ ត្រូវ​បាន​រក​ឃើញ​ផ្ទុក​មេរោគ​កូវីដ-១៩ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មានកាល​ពី​ថ្ងៃ​ទី១៩ ខែ​កក្កដា ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​វិភាគ​រក​មេរោគ​កូវីដ-១៩​លើ​សាច់​ក្របី​បង្កក​ចំនួន ៥​កុងតឺន័រ ដែល​នាំ​ចូល​ពី​ប្រទេស​ឥណ្ឌា រក​ឃើញ​ថា សាច់​ក្របី​បង្កក​ចំនួន ៣​កុងតឺន័រ មាន​ផ្ទុក​មេរោគ​កូវីដ-១៩។

បើ​តាម​ក្រសួង​សុខាភិបាល ផលិត​ផល​សាច់​ក្របី​បង្កក​ទាំង ៣​កុងតឺន័រ​នោះ ត្រូវ​បាន​នាំ​ចូល​មក​កម្ពុជា​ដោយ​ក្រុមហ៊ុន​ចំនួន២ មាន​ក្រុមហ៊ុន បូវីនី ហ៊្វូដ និង​ក្រុមហ៊ុន អេស្តារី អ៊ិនវេសម៉ិន & ខនស្ត្រាក់សិន។

ប៉ុន្តែ ​ក្នុង​លិខិត​មួយ​កាល​ពី​ថ្ងៃ​ទី​២១​ ខែ​កក្កដា​ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​បញ្ជាក់ថា សាច់​ក្របី​ចំនួន ២​កុងតឺន័រ​ប៉ុណ្ណោះ នៅ​ក្នុង​ចំណោម​សាច់​ក្របី ៥​កុងតឺន័រ ត្រូវបាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩។

កម្ពុជា​បាន​សម្រេច​ផ្អាក​ការ​នាំ​ចូល​សាច់​បង្កក​ពី​ប្រទេស​ឥណ្ឌា​កាល​ពី​ដើម​ខែ​ឧសភា​កន្លង​មក​នេះ ដោយសារ​តែ​ក្ដី​បារម្ភ​ពី​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។

ប៉ុន្តែ កម្ពុជា​ក៏​បាន​សម្រេច​​អនុញ្ញាត​ឱ្យ​​នាំ​ចូល​ឡើង​វិញ​នូវ​សាច់​បង្កក​ពី​ប្រទេស​ឥណ្ឌា​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា​កន្លង​មក​នេះ៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm