ប្រជាជនអ៊ីស្រាអែល រាប់ពាន់នាក់ ចូលរួមបាតុកម្មប្រឆាំងរដ្ឋាភិបាល

2024/04/21 08:46:54 pm        63

បាតុករអ៊ីស្រាអែល រាប់ពាន់នាក់ បានចេញតវ៉ាកាលពីថ្ងៃសៅរ៍ (២០ មេសា) ដើម្បីអំពាវនាវឱ្យមានការបោះឆ្នោតថ្មី និងទាមទារឱ្យមានវិធានការបន្ថែមទៀតពីរដ្ឋាភិបាលដើម្បីនាំយកចំណាប់ថ្នូរដែលឃុំខ្លួនក្នុងតំបន់ហ្កាហ្សា ត្រឡប់មកវិញ ក្នុងការតវ៉ាជុំចុងក្រោយប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu)។

ការតវ៉ាកើតឡើងនៅពេលដែលសង្រ្គាមនៅហ្កាហ្សាបានរំកិលដល់ខែទី០៧ ហើយស្របពេលមានកំហឹងកាន់តែខ្លាំងឡើងចំពោះវិធីសាស្រ្តរបស់រដ្ឋាភិបាលចំពោះចំណាប់ថ្នូរអ៊ីស្រាអែល ១៣៣ នាក់ ដែលនៅតែត្រូវបានកាន់កាប់ដោយចលនាអ៊ីស្លាមហាម៉ាស។ 

ការស្ទង់មតិបង្ហាញថា ប្រជាជនអ៊ីស្រាអែលភាគច្រើនបានស្តីបន្ទោសលោក ណេតាន់យ៉ាហ៊ូ ចំពោះការបរាជ័យផ្នែកសន្តិសុខ ដែលនាំទៅដល់ការវាយប្រហារដ៏បំផ្លិចបំផ្លាញដោយក្រុមយុទ្ធជនហាម៉ាស លើសហគមន៍នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា។

នាយករដ្ឋមន្ត្រីដែលកាន់អំណាចយូរបំផុតរបស់អ៊ីស្រាអែលរូបនេះបានច្រានចោលការបោះឆ្នោតមុនកាលកំណត់ ដែលការស្ទង់មតិបង្ហាញថាលោកនឹងចាញ់ ដោយលោកនិយាយថា ការបោះឆ្នោតនៅពាក់កណ្តាលពេលកំពុងមានសង្រ្គាម នឹងក្លាយជារង្វាន់សម្រាប់ក្រុមហាម៉ាស។

លោក ណេតាន់យ៉ាហ៊ូ បានសន្យាបន្តយុទ្ធនាការអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ដែលអាជ្ញាធរសុខាភិបាលក្នុងតំបន់បាននិយាយថា បានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៣៤.០០០នាក់ ហើយនឹងបន្តប្រយុទ្ធរហូតដល់ចំណាប់ថ្នូរទាំងអស់ត្រូវបាននាំយកមកវិញ និងរហូតដល់ក្រុមហាម៉ាស ត្រូវបានបំផ្លាញ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm