អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បាននិយាយកាលពីថ្ងៃសៅរ៍ (២០ មេសា) ថាការយល់ព្រមពីសភាតំណាងរាស្រ្តរបស់សហរដ្ឋអាមេរិក លើជំនួយសន្តិសុខដល់អ៊ុយក្រែន នឹងនាំឱ្យមានការខូចខាត និងការស្លាប់កាន់តែច្រើននៅក្នុងជម្លោះនៅទីនោះ។
លោក ផេស្កូវ ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីថា ការសម្រេចចិត្តនេះ «នឹងធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាអ្នកមាន កាន់តែបំផ្លាញអ៊ុយក្រែន និងបណ្តាលឱ្យមានការស្លាប់របស់ប្រជាជនអ៊ុយក្រែនកាន់តែច្រើនថែមទៀត ហើយទាំងអស់នេះជាកំហុសរបបរដ្ឋធានីគីវ»។
សភាអាមេរិកបានអនុម័តកញ្ចប់នីតិបញ្ញត្តិដែលផ្តល់ប្រាក់ចំនួន ៦០,៨៤ ពាន់លានដុល្លារដល់អ៊ុយក្រែន រួមទាំង ២៣ ពាន់លានដុល្លារ ដើម្បីបំពេញបន្ថែមសព្វាវុធ ស្តុក និងសម្ភារៈបរិក្ខាររបស់សហរដ្ឋអាមេរិក។
កញ្ចប់ជំនួយនេះត្រូវបានបញ្ជូនទៅព្រឹទ្ធសភាសហរដ្ឋអាមេរិក ដែលបានអនុម័តវិធានការស្រដៀងគ្នាកាលពីពីរខែមុន សម្រាប់ការអនុម័តថ្មីនេះដែលរំពឹងទុកនៅសប្តាហ៍ក្រោយ ហើយបន្ទាប់មកនឹងត្រូវនបញ្ជូនទៅប្រធានាធិបតី ចូ បៃដិន (Joe Biden) ដើម្បីចុះហត្ថលេខា។
លោក ផេស្កូវ បន្ថែមថា បទប្បញ្ញត្តិនៅក្នុងច្បាប់ដែលអនុញ្ញាតឱ្យរដ្ឋបាលសហរដ្ឋអាមេរិករឹបអូសទ្រព្យសម្បត្តិរុស្ស៊ីដែលត្រូវបានបង្កក ហើយផ្ទេរទ្រព្យទាំងនោះទៅអ៊ុយក្រែនដើម្បីផ្តល់មូលនិធិដល់ការកសាងឡើងវិញ នឹងធ្វើឱ្យខូចមុខមាត់របស់សហរដ្ឋអាមេរិក៕

