បុរសម្នាក់បានស្លាប់ បន្ទាប់ពីដុតខ្លួនឯងនៅក្រៅតុលាការអាមេរិក ដែលរឿងក្ដីលោក Trump កំពុងដំណើរការ

2024/04/21 09:07:18 pm        106

បុរសម្នាក់បានស្លាប់ បន្ទាប់ពីដុតខ្លួនឯងកាលពីថ្ងៃសុក្រ (១៩ មេសា) នៅខាងក្រៅតុលាការទីក្រុងញូវយ៉ក របស់សហរដ្ឋអាមេរិក ជាទីដែលការកាត់ក្តីជាប្រវត្តិសាស្រ្តរបស់លោក ដូណាល់ ត្រាំ (Donald Trump) កំពុងប្រព្រឹត្តទៅ ខណៈដែលការជ្រើសរើសគណៈវិនិច្ឆ័យបានបញ្ចប់ ប៉ុន្តែក្រុមមន្ត្រីបាននិយាយថា បុរសនោះហាក់ដូចជាមិនបានកំណត់គោលដៅលើលោក ត្រាំ នោះទេ។

បុរសរូបនោះបានដុតខ្លួនឯងអស់រយៈពេលជាច្រើននាទីដែលអាចកើលឃើញបានយ៉ាងច្បាស់ពីកាមេរ៉ាទូរទស្សន៍ដែលត្រូវបានតំឡើងនៅខាងក្រៅតុលាការ ជាទីដែលការកាត់ក្តីឧក្រិដ្ឋកម្មលើកដំបូងមិនធ្លាប់មានរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកកំពុងត្រូវបានធ្វើឡើង។ អ្នកនាំពាក្យនាយកដ្ឋាននគរបាលក្រុងញូវយ៉ក (NYPD) បាននិយាយថា បុរសនោះត្រូវគេប្រកាសថាបានស្លាប់នៅមន្ទីរពេទ្យ ដោយសាររបួសធ្ងន់ធ្ងរ។

សាក្សីនិយាយថា បុរសនោះមានវ័យប្រហែល ៣០ឆ្នាំ បានទាញខិត្តប័ណ្ណមួយចំនួនពីកាបូបស្ពាយហើយបោះក្រដាសទាំងនោះឡើងលើ រួចយកសារធាតុរាវចាក់លើខ្លួនហើយក៏ដុតខ្លួនឯង។ ខិត្តប័ណ្ណមួយក្នុងចំនោមខិត្តប័ណ្ណទាំងនោះរួមមានឯកសារដែលនិយាយពី «មហាសេដ្ឋីអាក្រក់» ប៉ុន្តែផ្នែកដែលអាចមើលឃើញដោយសាក្សីមិនបាននិយាយអំពីឈ្មោះលោក ត្រាំ ទេ។

នាយកដ្ឋាននគរបាលក្រុងញូវយ៉ក និយាយថា បុរសដែលពួកគេបានកំណត់ថាឈ្មោះ មេក អាហ៊្សារេឡូ (Max Azzarello) មកពីក្រុង សេន អូហ្គឺសស្ទីន (St. Augustine) រដ្ឋ ហ្វ្លរីដា (Florida) នោះហាក់ដូចជាមិនបានកំណត់គោលដៅលើលោក ត្រាំ ឬអ្នកផ្សេងទៀតដែលពាក់ព័ន្ធនឹងការកាត់ក្តីនោះទេ។ 

លោក ត្រាំ ត្រូវបានចោទប្រកាន់ពីបទបិទបាំងការបង់ប្រាក់ចំនួន ១៣០.០០០ ដុល្លារ ដែលមេធាវីរបស់លោកកាលពីពេលនោះឈ្មោះ ម៉ៃខល ខូហេន (Michael Cohen) បានឱ្យតារាថតរឿងផ្លូវភេទម្នាក់ឈ្មោះ ស្តមមី ដានីញ៉ែលស៍ (Stormy Daniels) មុនពេលការបោះឆ្នោតឆ្នាំ ២០១៦ ដើម្បីបំបិទម៉ាត់អំពីទំនាក់ទំនងផ្លូវភេទដែលនាងនិយាយថាធ្លាប់មានជាមួយលោក ត្រាំ កាលពីមួយទសវត្សរ៍មុន៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        54
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        47
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm