លទ្ធភាពនៃបម្រាមរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងកម្មវិធីវីដេអូកម្សាន្ត ទីកតុក (TikTok) បានបោះជំហានដ៏ធំមួយឆ្ពោះទៅរកការក្លាយជាការពិតកាលពីថ្ងៃសៅរ៍ (២០ មេសា) ខណៈដែលសមាជិកសភាសភា បានអនុម័តសំណើច្បាប់ដ៏ចម្រូងចម្រាសដែលកំណត់គោលដៅលើកម្មវិធីនេះ ដែលជាផ្នែករួមជាមួយកញ្ចប់ជំនួយដ៏ទូលំទូលាយសម្រាប់អ៊ីស្រាអែល និងអ៊ុយក្រែន។
ការបោះឆ្នោតទ្វេបក្សក្នុងសំឡេងគាំទ្រ ៣៦០ ទល់នឹង ៥៨ សំឡេងនេះគឺជាការបរាជ័យចុងក្រោយបំផុតសម្រាប់ TikTok នៅទីក្រុងវ៉ាស៊ីនតោន ខណៈ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមានអ្នកប្រើប្រាស់ជាង ១៧០ លាននាក់នៅសហរដ្ឋអាមេរិកមួយនេះ តស៊ូដើម្បីការរស់រានមានជីវិតក្រោមកម្មសិទ្ធិបច្ចុប្បន្នរបស់ខ្លួនដោយក្រុមហ៊ុនមេ បៃឌែនស៍ (ByteDance) ដែលជាក្រុមហ៊ុនចិន។
សេចក្ដីស្នើច្បាប់ដែលបានអនុម័តដោយសភានៅចុងសប្តាហ៍នេះប្រហាក់ប្រហែលនឹងកំណែមុនដែលត្រូវបានអនុម័តនៅក្នុងខែមីនា ដែលនឹងហាមឃាត់ TikTok ពីក្នុងកម្មវិធីទាញយក (App Store) របស់សហរដ្ឋអាមេរិក លុះត្រាតែអេបនេះរកឃើញម្ចាស់ថ្មី ហើយឆាប់រហ័ស។
ការតាមដានយ៉ាងរហ័សរបស់រដ្ឋាភិបាលអាមេរិកលើសំណើច្បាប់ TikTok បង្ហាញពីការភ័យខ្លាចរបស់ខ្លួនលើទិន្នន័យផ្ទាល់ខ្លួនរបស់ប្រជាជនអាមេរិក ដែលក្រុមហ៊ុនកំពុងកាន់កាប់ ហើយអាចបង្កើតលទ្ធផលដ៏ធ្ងន់ធ្ងរ និងការបំផ្លិចបំផ្លាញ ខណៈយុវជនអាមេរិកជាច្រើនចូលចិត្តកម្មវិធីនេះ ហើយក្រុមមន្ត្រីអាមេរិកនិយាយថា អេបនេះជាហានិភ័យសន្តិសុខជាតិទាំងមូល៕

