រុស្ស៊ី៖ អាមេរិក ប្រឈមភាពអាម៉ាស់ ក្នុងសង្រ្គាមអ៊ុយក្រែន ដូចនៅវៀតណាម និងអាហ្វហ្គានីស្ថាន

2024/04/22 04:20:58 pm        200

រុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា ជំនួយចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែនបានបង្ហាញថា ទីក្រុងវ៉ាស៊ីនតោន កំពុងលូកដៃចូលកាន់តែជ្រៅទៅក្នុងសង្រ្គាមប្រឆាំងនឹងទីក្រុងមូស្គូ ដែលទីបំផុតនឹងជួបភាពអាម៉ាស់ ដូចទៅនឹងជម្លោះនៅក្នុងប្រទេសវៀតណាម និងអាហ្វហ្គានីស្ថាន។

ការលើកឡើងនេះ កើតឡើងបន្ទាប់ពីសភាសហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍បានអនុម័តដោយមានការគាំទ្រពីគណបក្សទាំង២លើកញ្ចប់ជំនួយចំនួន៩៥ពាន់លានដុល្លារ ដែលផ្តល់ជំនួយសន្តិសុខដល់អ៊ុយក្រែន អ៊ីស្រាអែល និងកោះតៃវ៉ាន់។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ាណា ហ្សាខារ៉ូវ៉ា(Maria Zakharova)និយាយថា ច្បាស់ណាស់ថាអាមេរិកចង់ឱ្យអ៊ុយក្រែន ប្រយុទ្ធនៅក្នុងទឹកដីចុងក្រោយរបស់អ៊ុយក្រែន រួមទាំងការវាយប្រហារលើទឹកដីអធិបតេយ្យភាពរុស្ស៊ី និងជនស៊ីវិល។

លោកស្រី បាននិយាយថា ការជ្រៀតជ្រែកកាន់តែខ្លាំង និងជ្រៅឡើង របស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងសង្រ្គាមកូនកាត់ប្រឆាំងនឹងរុស្ស៊ី នឹងក្លាយជាភាពអាម៉ាស់ខ្លាំងសម្រាប់សហរដ្ឋអាមេរិក នៅដូចជាសង្គ្រាមនៅវៀតណាម និងអាហ្វហ្គានីស្ថានដែរ។ លោកស្រីបន្តថា ប្រទេសរុស្ស៊ីនឹងផ្តល់ ការឆ្លើយតបដោយគ្មានលក្ខខណ្ឌ និងម៉ឺងម៉ាត់ ចំពោះចំណាត់ការរបស់សហរដ្ឋអាមេរិក ចូលរួមបន្ថែមទៀតនៅក្នុងសង្គ្រាមអ៊ុយក្រែន។

សហរដ្ឋអាមេរិកបានបាត់បង់បុគ្គលិកយោធាជាង៥៨.០០០នាក់ នៅក្នុងសង្គ្រាមវៀតណាមឆ្នាំ ១៩៥៥ ដល់១៩៧៥ ដែលបានបញ្ចប់ដោយជ័យជម្នះរបស់វៀតណាមខាងជើងកុម្មុយនិស្ត និងការកាន់កាប់ភាគខាងត្បូង ខណៈជនស៊ីវិលរាប់សែននាក់ត្រូវបានសម្លាប់។ នៅក្នុងសង្រ្គាមឆ្នាំ ២០០១ដល់ ២០២១ នៅប្រទេសអាហ្វហ្គានីស្ថាន សហរដ្ឋអាមេរិកបានរាយការណ៍ថាមនុស្ស ២.៤៥៩ នាក់ នាក់បានស្លាប់ និងជាង២០.០០០នាក់ បានរងរបួសនៅក្នុងជម្លោះដែលបានបញ្ចប់ដោយការដកកងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ហើយក្រុមតាលីបង់ បានវិលត្រលប់ទៅកាន់អំណាចឡើងវិញ។ សហភាពសូវៀតបានបាត់បង់កងទ័ពចំនួន ១៤.៤៥៣នាក់ នៅក្នុងសង្គ្រាមពីឆ្នាំ១៩៧៩ ដល់ ១៩៨៩ នៅប្រទេសអាហ្វហ្គានីស្ថាន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm