ក្រុមហ៊ុន TikTok កាលពីថ្ងៃអាទិត្យ បាននិយាយឡើងវិញការព្រួយបារម្ភ អំពីសេចក្តីស្នើច្បាប់ ដែលត្រូវបានអនុម័តដោយសភាសហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍។ វិធានការនេះ នឹងហាមឃាត់កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមនៅសហរដ្ឋអាមេរិក ប្រសិនបើម្ចាស់ក្រុមហ៊ុន ByteDance របស់ប្រទេសចិន មិនលក់ភាគហ៊ុនរបស់ខ្លួនក្នុងរយៈពេលមួយឆ្នាំ។ សភាបានអនុម័តច្បាប់នេះដោយសំឡេង ៣៦០ទល់នឹង៥៨ សំឡេង ជាផ្នែកមួយនៃកញ្ចប់ជំនួយបរទេសកាន់តែទូលំទូលាយ។

ព្រឹទ្ធសភា ត្រូវបានគេរំពឹងថានឹងបោះឆ្នោតលើច្បាប់នៅសប្តាហ៍នេះ ហើយ ប្រធានាធិបតី លោក Joe Biden បាននិយាយថា លោកនឹងចុះហត្ថលេខាលើច្បាប់នេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន TikTok បាននិយាយថា វាគួឲ្យសោកស្តាយដែលសភាកំពុងប្រើប្រាស់របាំងជំនួយបរទេស និងមនុស្សធម៌សំខាន់ៗដើម្បីរារាំងម្តងទៀត តាមរយៈសេចក្តីស្នើច្បាប់ហាមឃាត់ ដែលនឹងជាន់ឈ្លីសិទ្ធិបញ្ចេញមតិដោយសេរីរបស់ប្រជាជនអាមេរិកចំនួន ១៧០ លាននាក់។

សមាជិកសភាអាមេរិកជាច្រើននាក់ មកពីគណបក្សសាធារណៈរដ្ឋ និងគណបក្សប្រជាធិបតេយ្យ និងរដ្ឋបាលរបស់លោក Biden និយាយថាក្រុមហ៊ុន TikTok បង្កហានិភ័យសន្តិសុខជាតិ ព្រោះប្រទេសចិន អាចបង្ខំក្រុមហ៊ុនឱ្យចែករំលែកទិន្នន័យរបស់អ្នកប្រើប្រាស់អាមេរិកចំនួន ១៧០លាននាក់។ ក្រុមហ៊ុន TikTok ទទូចថា ខ្លួនពុំដែលបានចែករំលែកទិន្នន័យអាមេរិក និងពុំធ្វើបែបនោះឡើយ។
សមាជិកព្រឹទ្ធសភាអាមេរិកគណបក្សប្រជាធិបតេយ្យ លោក Mark Warner ដែលជាប្រធានគណៈកម្មាធិការស៊ើបការណ៍ព្រឹទ្ធសភា កាលពីថ្ងៃអាទិត្យបានប្រាប់សារព័ត៌មាន CBS News ថា ក្រុមហ៊ុន TikTok អាចត្រូវបានប្រើប្រាស់ជាឧបករណ៍ឃោសនាដោយរដ្ឋាភិបាលប្រទេសចិន។
សភាបានបោះឆ្នោតកាលពីថ្ងៃទី១៣ ខែមីនា ដើម្បីផ្តល់ឱ្យក្រុមហ៊ុន ByteDance ប្រហែល៦ខែដើម្បីលក់ផ្តាច់ទ្រព្យសម្បត្តិឲ្យសហរដ្ឋអាមេរិកនៃកម្មវិធីវីដេអូខ្លី បើមិនដូច្នេះទេប្រឈមនឹងការហាមឃាត់។