សាកសពជាច្រើនត្រូវបានកាយចេញពីក្រោមដីមន្ទីរពេទ្យ Khan Younis បន្ទាប់ពីអ៊ីស្រាអែលដកទ័ព

2024/04/22 05:40:14 pm        180

ប្រជាជនប៉ាឡេស្ទីន កាលពីថ្ងៃអាទិត្យ (២១ មេសា) បានកាយយកសាកសពដែលកប់នៅក្រោមគំនរបាក់បែក និងក្រោមដីនៅឯមន្ទីរពេទ្យ ណាសសើ (Nasser) ក្នុងទីក្រុង ខាន់យូនីស (Khan Younis) នៅភាគខាងត្បូងតំបន់ហ្កាហ្សាស្រ្ទីប ប៉ុន្មានសប្តាហ៍បន្ទាប់ពីកងកម្លាំងទាហានអ៊ីស្រាអែល បានដកទ័ពពីមន្ទីរព្យាបាលមួយនោះ។

សេវាសង្គ្រោះបន្ទាន់ស៊ីវិលប៉ាឡេស្ទីនបាននិយាយថា ពួកគេបានរកឃើញសាកសពចំនួន ៦០ នាក់ពីទីធ្លាមន្ទីរពេទ្យ ដោយបង្កើនចំនួនសាកសពដែលរកឃើញទាំងអស់ដល់ទៅ ២១០ នាក់ ដែលខ្លួនបានជីកចេញពីទីនោះចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុន។ យោងតាមក្រុមមន្ត្រីក្នុងតំបន់បានឱ្យដឹងថា សាកសពភាគច្រើនត្រូវបានកប់នៅក្រោមដីរបស់មន្ទីរពេទ្យដោយសាច់ញាតិអ្នកស្លាប់ និងបុគ្គលិកមន្ទីរពេទ្យ អំឡុងពេលការវាយប្រហារ។

ទីភ្នាក់ងារសង្គ្រោះប៉ាឡេស្ទីននោះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅតែមានអ្នកបាត់ខ្លួនប្រហែល ២.០០០ នាក់ស្ថិតក្រោមគំនរបាក់បែកក្នុងទីក្រុង ខាន់យូនីស និងមានអ្នកស្លាប់ ១.០០០ នាក់ទៀតនៅភាគកណ្តាលនៃតំបន់ ហ្កាហ្សាស្រ្ទីប ដែលសាកសពរបស់ពួកគេមិនអាចយកចេញបានដោយសារតែខ្វះឧបករណ៍ធុនធ្ងន់ និងគ្រឿងចក្រសម្រាប់កាយកម្ទេចថ្ម។

ក្រុង ខាន់យូនីស បានស្ថិតនៅក្រោមការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា មនុស្សជាង ៣៤.០០០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយលុករបស់អ៊ីស្រាអែល ដែលបានចាប់ផ្តើមបន្ទាប់ពីក្រុមហាម៉ាស បានវាយប្រហារអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ដោយបានសម្លាប់មនុស្សប្រហែល ១.២០០ នាក់ និងចាប់ខ្លួន ២៥៣ នាក់ទៀត នេះបើយោងតាមតួលេខសរុបរបស់អ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm