ប្រធានាធិបតីទួរគីលោក អឺដូនហ្កាន់ បានពិភាក្សាអំពីបទឈប់បាញ់ ជាមួយមេដឹកនាំក្រុមហាម៉ាស

2024/04/22 05:54:09 pm        137

ទូរទស្សន៍រដ្ឋ TRT បានរាយការណ៍ថា ប្រធានាធិបតីទួរគី លោក រ៉េសិប តាយីប អឺដូហ្កាន់ ( Recep Tayyip Erdoğan) បានជួបជាមួយលោក អ៊ីស្មេល ហានីយ៉េ ( Ismail Haniyeh) ដែលជាប្រធានការិយាល័យនយោបាយរបស់អង្គការសកម្មប្រយុទ្ធហាម៉ាសរបស់ប៉ាឡេស្ទីន នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃសៅរ៍ ដើម្បីពិភាក្សាអំពីបទឈប់បាញ់ នៅក្នុងសង្រ្គាមហ្កាហ្សាដែលកំពុងបន្ត។

ការិយាល័យទំនាក់ទំនងរបស់លោក អឺដូហ្កាន់ បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Xថា លោកទាំងពីរ បានពិភាក្សាអំពីការវាយប្រហាររបស់អ៊ីស្រាអែលលើដីប៉ាឡេស្ទីន ក៏ដូចជាជំហានសម្រាប់ការផ្គត់ផ្គង់ជំនួយ «គ្រប់គ្រាន់ និងគ្មានការរំខាន» ដល់តំបន់ហ្កាហ្សា និងសម្រាប់សន្តិភាព «យុត្តិធម៌ និងយូរអង្វែង» នៅក្នុងតំបន់។

ពុំមានការលើកឡើងអំពីចំណាប់ថ្នូរអ៊ីស្រាអែល នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការរបស់ទួរគីទេ។

សេចក្តីថ្លែងការណ៍នៅលើបណ្តាញសង្គម X បានឲ្យដឹងថា លោក អឺដូហ្កាន់ បានប្រាប់លោកហានីយ៉េ ថា ប្រទេសទួរគី បានប្តេជ្ញាចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងការទូតសម្រាប់ «បទឈប់បាញ់ជាបន្ទាន់» និងការបញ្ចប់ «ការសម្លាប់រង្គាល» នៅក្នុងតំបន់ហ្កាហ្សា។

លោក អឺដូហ្កាន់ បានជំរុញឲ្យមានសាមគ្គីភាពគ្នាក្នុងចំណោមក្រុមប្រឆាំងប៉ាឡេស្ទីនសម្រាប់ផ្លូវមួយ ដើម្បីបង្កើតរដ្ឋរបស់ខ្លួន។

មេដឹកនាំទួរគីរូបនេះ ក៏បាននិយាយផងដែរថា ការកើនឡើងភាពតានតឹងនាពេលថ្មីៗនេះ រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល មិនគួរបង្វែរការយកចិត្តទុកដាក់ជាសកលចេញពីតំបន់ហ្កាហ្សានោះទេ។

របាយការណ៍ បាននិយាយថា រដ្ឋមន្ត្រីការបរទេសទួរគី លោក ហាកាន ហ្វីដាន (Hakan Fidan) និងប្រធានចារកម្ម លោក អ៊ីប្រាហ៊ីម កាលីន ( Ibrahim Kalın) បានចូលរួមកិច្ចប្រជុំនេះដែរ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        123
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        116
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm