បាតុករជាងមួយពាន់នាក់ បានចេញធ្វើបាតុកម្មនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃអាទិត្យ ប្រឆាំងការរើសអើងជាតិសាសន៍ និងគាំទ្រតំបន់ហ្កាហ្សា។

បន្ទាប់ពីត្រូវបានហាមឃាត់ដោយនគរបាលទីក្រុងប៉ារីស ដែលបាននិយាយថា ពួកគេខ្លាចមានអំពើហិង្សា និងការប្រកាសប្រឆាំងសាសនាអាចនឹងកើតឡើង តុលាការរដ្ឋបាលទីក្រុងប៉ារីស បានសម្រេចឲ្យផ្អាកបម្រាម ដោយចាត់ទុកថាវាជាការរំលោភបំពានធ្ងន់ធ្ងរ និងខុសច្បាប់លើសេរីភាពក្នុងការធ្វើបាតុកម្ម។

អង្គការចំនួន៥១ បានចូលរួមក្នុងការតវ៉ាដើម្បីរំលឹកដល់ ជនរងគ្រោះនគរបាលវ័យក្មេង ឧក្រិដ្ឋកម្មនៅតុលាការ និងក្នុងពន្ធនាគារ ខណៈបានបញ្ជាក់ផងដែរអំពីស្ថានភាពរបស់កុមារនៅក្នុងតំបន់ហ្កាហ្សា។
អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា មនុស្សជាង ៣៤.០០០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា ដែលប្រហែលពាក់កណ្តាលជាកុមារ នេះបើយោងតាមអង្គការយូនីសេហ្វ។
កាលបរិច្ឆេទនៃបាតុកម្មនេះ ត្រូវបានជ្រើសរើសដើម្បីរំលឹកដល់លោក Amine Bentounsi ជាយុវជនម្នាក់ ដែលត្រូវបានបាញ់ចំខ្នងដោយនគរបាលកាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១២ នៅជាយក្រុងក្រុង Noisy-le-Sec ក្បែរទីក្រុងប៉ារីស។