យន្តហោះជាច្រើនគ្រឿង បានទម្លាក់ជំនួយមនុស្សធម៌ មកពីចក្រភពអង់គ្លេស ប្រទេសអេហ្ស៊ីប និងប្រទេសអាល្លឺម៉ង់ នៅជុំវិញតំបន់ហ៊ុមព័ទ្ធហ្កាហ្សា កាលពីថ្ងៃអាទិត្យ។

តំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន ដែលត្រូវបានបំផ្លិចបំផ្លាញ ប្រឈមនឹងគ្រោះទុរ្ភិក្ស និងជំងឺរាលដាល រយៈពេលប្រាំមួយខែបន្ទាប់ពីយុទ្ធនាការតាមអាកាស និងជើងគោករបស់អ៊ីស្រាអែល បានចាប់ផ្តើម។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា ការប្តេជ្ញាចិត្តរបស់អ៊ីស្រាអែល ក្នុងការធ្វើឲ្យប្រសើរនៃការចូលមកនៃជំនួយនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប មានកម្រិត និងពេលខ្លះពុំមានផលប៉ះពាល់ឡើយ ខណៈលោកបានជំរុញឱ្យមានការវិវឌ្ឍន៍ជាបន្ទាន់ដ៏មានអត្ថន័យ និងអាចវាស់ស្ទង់បាន ដើម្បីបញ្ចៀសគ្រោះទុរភិក្ស។

អង្គការសហប្រជាជាតិ បានត្អូញត្អែរពីឧបសគ្គជាច្រើនក្នុងការឲ្យជំនួយចូល និងចែកចាយជំនួយនៅទូទាំងតំបន់ហ្កហ្សា កំឡុងសង្គ្រាមរយៈពេលប្រាំមួយខែរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន គ្រប់គ្រងតំបន់ហ៊ុមព័ទ្ធដែលមានប្រជាជន ២,៣ លាននាក់។
កាលពីពេលថ្មីៗនេះ អ៊ីស្រាអែលបានបើកច្រកឆ្លងកាត់ Erez ចូលទៅកាន់ភាគខាងជើងតំបន់ហ្កាហ្សានិងអនុញ្ញាតឱ្យប្រើប្រាស់បណ្តោះអាសន្នកំពង់ផែ Ashdod នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានទាមទារឱ្យមានវិធានការដើម្បីកាត់បន្ថយវិបត្តិមនុស្សធម៌នៅតំបន់ហ្កាហ្សា ដោយនិយាយថា លក្ខខណ្ឌជាច្រើនអាចត្រូវបានដាក់លើការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់អ៊ីស្រាអែល ប្រសិនបើប្រទេសនេះពុំមានចំណាត់ការ។