ផ្កាសាគូរ៉ារីស្គុសស្គាយ បានផ្ដល់ភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋក្នុងទីក្រុង ត៉ូរុនតូ (Toronto)ប្រទេសកាណាដា ក៏ដូចជាភ្ញៀវទេសចរកាលពីថ្ងៃអាទិត្យទី២១មេសា។

វីដេអូបង្ហាញពីក្រុមអ្នកទេសចរ កំពុងថតរូបលេង និងដើរកម្សាន្តយ៉ាងសប្បាយរីករាយ ក្នុងឧស្យាន High Park ជាទីតាំងនៃដើមសាគូរ៉ាដែលកំពុងរីកបង្អួតសម្រស់។

អ្នកស្រី Trang Pham ដែលបានទៅលេងកម្សាន្តទីនោះបាននិយាយថា រូបគាត់មានចិត្តរីករាយខ្លាំងណាស់ ព្រោះបាននាំកូនជាលើកដំបូងមកមើលផ្កាសាគូរ៉ារីក។ មកដល់ទីនេះមានអារម្មណ៍រីករាយណាស់ ព្រោះនៅជុំវិញខ្លួនពោពេញដោយធម្មជាតិ។
ភាពល្បីល្បាញនៅក្នុងប្រទេសកាណាដា ក៏មិនខុសពីនៅក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ដែរ ដើមសាគូរ៉ា ដែលមានផ្កាកំពុងរីកទាំងនោះ គឺជាអំណោយបានមកពីប្រទេសជប៉ុនដែលបានផ្ដល់ជាផ្ដល់ឲ្យទៅប្រទេសកាណាដា ។កាលពីឆ្នាំ១៩៥៩ រដ្ឋាភិបាលជប៉ុន បានដឹកជញ្ជូនដើមសាគូរ៉ា ប្រមាណ២.០០០ដើម ទៅកាន់ទីក្រុងតូរុនតូ ៕