កម្មវិធីសិក្សា «ទូរសិក្សា - Duraseksa» ផ្ដល់ការសិក្សាផ្ទាល់ជាមួយសាស្រ្តាចារ្យ​ល្បីៗដោយឥតគិតថ្លៃ

2024/04/22 06:36:56 pm        297

មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានសហការ​ជាមួយ​សាស្រ្តាចារ្យ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ ដើម្បី​ផ្តល់ជូនកា​រ​បង្រៀន​បំប៉ន​សមត្ថភាព​ត្រៀម​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ដល់​សិស្សានុសិស្សដែល​ជា​បេក្ខជន​ត្រៀម​ប្រឡង​ដោយ​ឥត​គិត​ថ្លៃ​ដោយ​គម្រោង​នេះត្រូវបានដាក់ឈ្មោះថា "ប្រព័ន្ធបង្រៀនសមកាលកម្ម ឬ Live Teaching System"។

វគ្គបំប៉នសមត្ថភាពនេះត្រូវបានរៀបចំក្នុងទម្រង់ជាក្លឹបសិក្សាតាមមុខវិជ្ជានីមួយៗសម្រាប់សិស្សថ្នាក់​ទី១២ ដោយនឹងមានការចូលរួមបង្រៀនដោយផ្ទាល់ពីសាស្រ្តាចារ្យល្បីៗមានដូចជា៖

១. លោកគ្រូ ធូ ភន

២. លោកគ្រូ ជ័យ ថាវី

៣. លោកគ្រូ វ៉ាន់ វី

៤. លោកគ្រូ ហង់ ស៊ីម

៥. បណ្ឌិត ស៊ាម ង៉ុន និងសាស្ត្រាចារ្យល្បីៗជាច្រើនទៀតតាមមុខវិជ្ជា ។

វគ្គបំប៉នសមត្ថភាព ឬ គម្រោង Live Teaching នេះត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោល​បំណង​ផ្តល់​ការ​គាំទ្រ​ដោយផ្ទាល់ចំពោះសិស្សានុសិស្សដែល​ត្រូវការ​បំប៉ន​សមត្ថភាព​បន្ថែម​ដោយ​ធានា​បាន​ថា​សិស្សានុសិស្សទាំងអស់នឹងទទួលបានការសិក្សាតាមបែបពន្លឿនដោយទទួលបានការគាំទ្រផ្នែកស្មារតី និងបង្ការពួកគេពីភាពឯកោរ និងបោះបង់ការសិក្សា។

វគ្គបំប៉នសមត្ថភាពនេះត្រូវបានរៀបចំនៅវិទ្យាល័យបណ្តាញចំនួន៤ និងមាន​ការ​ផ្សាយ​ផ្ទាល់​ពី​វិទ្យាល័​យ​ឥន្ទ្រទេវី ដោយវិទ្យាល័យបណ្តាញទាំង៤ មានដូចជា៖

១. វិទ្យាល័យហ៊ុនសែនបុរី១០០ខ្នង

២. វិទ្យាល័យកំបូល

៣. វិទ្យាល័យទឹកល្អក់

៤. វិទ្យាល័យជាស៊ីមជ្រោយចង្វារ។

វគ្គបំប៉នសមត្ថភាពនេះនឹងប្រព្រឹត្តទៅនៅរៀងរាល់ថ្ងៃអាទិត្យចាប់ពីម៉ោង ៧៖០០ នាទីព្រឹក រហូតដល់ម៉ោង ៥៖០០នាទីរសៀលដោយមានការបែងចែកកាលវិភាគតាមមុខវិជ្ជា។

ក្រៅពីការផ្សាយផ្ទាល់នៅតាមវិទ្យាល័យគោលដៅ វគ្គបំប៉នសមត្ថភាព​នេះ​ក៏​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​ទៅ​កាន់​សិស្សានុសិស្សទូទាំងប្រទេស តាមរយៈគេហទំព័រទូរសិក្សា របស់មជ្ឈ​មណ្ឌល​ សម្រាប់​ការ​អប់រំឌីជីថល និងការអប់រំពីចម្ងាយ។

សម្រាប់ព័ត៌មានបន្ថែមសូមតាមដានទំព័រផ្លូវការរបស់ទូរសិក្សា៖ Duraseksa - ទូរសិក្សា ឬតេឡេក្រាមឆាណែល៖ https://t.me/duraseksa

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm