NEA បង្កើនការផ្សព្វផ្សាយឱកាសការងារតាមសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សា

2024/04/22 08:28:24 pm        93

គិតចាប់ពីថ្ងៃទី២២ ដល់៣០ ខែមេសា ឆ្នាំ២០២៤ មជ្ឈមណ្ឌល​ការងារ​ចល័ត​របស់​ទីភ្នាក់ងារ​ជាតិ​មុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងចុះផ្សព្វ​ផ្សាយ​ឱកាស​ការងារនៅតាមសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានា នៅរាជធានីភ្នំពេញ ដើម្បីផ្តល់​ព័ត៌មាន​អំពី​ទីផ្សារការងារ ក៏ដូចជាការនាំយកឱកាសការងារឲ្យកាន់តែខិតជិតដល់យុវជន និង​អ្នក​ស្វែង​រកការងារ ដើម្បីបង្កើនលទ្ធភាពនៃការទទួលបានការងារកាន់តែឆាប់រហ័ស។

លោក ជិន ខិ អនុប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញរបស់ទីភ្នាក់ងារជាតិមុខរបរ និង​ការងារបានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា ការចុះផ្សព្វផ្សាយពីឱកាសការងារ និងផ្តល់សេវា​ការងារ​នៅ​តាម​សាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានា សម្រាប់ថ្ងៃនេះ រួមមាន៖ វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេក​ទេស​កម្ពុជា (NPIC) , សាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) , វិទ្យាស្ថានបច្ចេក​វិទ្យា​កម្ពុជា (ITC/តិចណូ) និងសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា (AUB)។

លោកបានបញ្ជាក់ថា ក្រៅពីការងារផ្សព្វផ្សាយខាងលើនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នឹង​បន្ត​រៀបចំវេទិកាការងារ ពិព័រណ៍ការងារ និងកិច្ចសម្ភាសការងារជាប្រចាំ ដើម្បីបង្កើត​ជា​កន្លែង​ជួប​ជុំគ្នា​ដោយ​ងាយ​ស្រួល​រវាងអ្នកស្វែងរកការងារធ្វើ និងនិយោជកដែលកំពុងត្រូវ​ការ​ជ្រើស​រើស​បុគ្គលិក​ អាចពិភាក្សា និងស្វែងយល់អំពីតម្រូវការជំនាញនៅក្នុងទីផ្សារការងារ។

យោងតាមកាលវិភាគរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ការផ្សព្វ​ផ្សាយ​ឱកាស​ការងារ​នៅ​តាម​សាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានា សម្រាប់ថ្ងៃទី២៣ ខែមេសាស្អែកនេះ រួមមាន៖ នៅ​សាកលវិទ្យាល័យជាតិគ្រប់គ្រង, សាកលវិទ្យាល័យមេគង្គកម្ពុជា, សាកលវិទ្យាល័យវេស្ទើន, សាកល​វិទ្យាល័យពុទ្ធិសាស្ត្រ និងសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ថ្ងៃទី ២៤ មេសា នៅ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យអាស៊ី អឺរ៉ុប, វិទ្យាស្ថានជាតិសង្គមកិច្ច, សាកល​វិទ្យាល័យ​ធន​ធានមនុស្ស និងសាកលវិទ្យាល័យកម្ពុជា។ ថ្ងៃទី២៥ មេសា នៅសាកលវិទ្យាល័យ​ភូមិន្ទ​នីតិ​សាស្ត្រ និង​វិទ្យាសាស្ត្រសេដ្ឋកិច្ច, សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាកល​វិទ្យាល័យ​អន្តរជាតិ។ ថ្ងៃទី២៦ មេសា នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម, សាកលវិទ្យាល័យ​វិទ្យា​សាស្ត្រ​សុខាភិបាល, សាកលវិទ្យាល័យបៀលប្រាយ និងមូលដ្ឋានខណ្ឌមានជ័យ។ ថ្ងៃទី២៩ មេសា នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ, សាកលវិទ្យាល័យឯកទេសនៃកម្ពុជា, វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា​ និងសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា និងថ្ងៃទី ៣០ មេសា នៅសាកល​វិទ្យាល័យ​ភូមិ​ន្ទភ្នំពេញ, សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប, វិទ្យាស្ថានជាតិសង្គមកិច្ច, សាកល​វិទ្យា​ល័យ​ធន​ធានមនុស្ស និងសាកលវិទ្យាល័យកម្ពុជា៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        111
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        100
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm