មន្ត្រីជំនាញអំពាវនាវឱ្យពលរដ្ឋមានបណ្ណក្រីក្ររួសរាន់ទៅចុះឈ្មោះចូលកម្មវិធី «កញ្ចប់គ្រួសារ»

2024/04/22 08:38:42 pm        94

អគ្គនាយករង នៃមូលនិធិជាតិជំនួយសង្គម បានអំពាវទៅកាន់គ្រួសារក្រីក្រឱ្យ​មានការរួសរាន់​ទៅ​ចុះ​ឈ្មោះចូលទៅក្នុងកម្មវិធីជំនួយសង្គមថ្មី «កម្មវិធីកញ្ចប់គ្រួសារ»។ ការអំពាវនាវ នេះគឺក្នុង​គោល​ដៅ​សំខាន់ចង់ឱ្យគ្រួសារដែលមានបណ្ណក្រីក្រ ទទួលបាន​សាច់ប្រាក់​ដែល​រដ្ឋាភិបាល​ផ្ដល់​ជូន​ចាប់​ពីខែដំបូងតែម្ដង។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចាប់ផ្ដើមអនុវត្តកម្មវិធីជំនួយសង្គមថ្មី «កញ្ចប់គ្រួសារ» ចាប់​ពីខែមេសា ឆ្នាំ២០២៤នេះ។ បច្ចុប្បន្នមន្ត្រីមូលដ្ឋានឃុំ-សង្កាត់ ទូទាំងប្រទេស កំពុងបន្ត​ចុះ​ឈ្មោះ​គ្រួសារ​មាន​បណ្ណក្រីក្រទាំងអស់ ចូលទៅក្នុងកម្មវិធីថ្មីនេះ ដើម្បីបើកផ្ដល់ថវិកាប្រចាំខែ ចាប់ពី​ខែ​មេសានេះតទៅ។

ក្នុងដំណាក់កាលនៃការចុះឈ្មោះនេះ លោក ជួរ រតនៈ អគ្គនាយករងនៃមូលនិធិជាតិជំនួយសង្គម អំពាវនាវទៅកាន់គ្រួសារមានបណ្ណក្រីក្រទាំងអស់ ត្រូវរួសរាន់ទៅចុះឈ្មោះចូលកម្មវិធីថ្មី នៅ​តាម​សាលា​ឃុំ-សង្កាត់។ ការអំពាវនាវ គឺស្របពេលដែលចំនួនគ្រួសារមានបណ្ណក្រីក្រទៅចុះឈ្មោះ ពុំទាន់​មាន​សន្ទុះច្រើន។ ជាក់ស្ដែងក្នុងរយៈពេលជិត ២០ថ្ងៃ គ្រួសារមានបណ្ណក្រីក្រក្នុងរង្វង់ ២៨ ម៉ឺនគ្រួសារប៉ុណ្ណោះដែលបានចុះឈ្មោះរួចរាល់ ខណៈ​ចំនួន​គ្រួសារ​មាន​បណ្ណ​ក្រីក្រ​សរុប​ទូទាំង​ប្រទេស​មាន​ប្រមាណ ៨០ម៉ឺនគ្រួសារ។

លោកអគ្គនាយករង លើកឡើងថាការទៅចុះឈ្មោះយឺតក្រោយថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២​៤​នេះ គឺមានន័យថាគ្រួសារនោះខកខានក្នុងការទទួលបានថវិកាឧបត្ថម្ភពីរាជរដ្ឋាភិបាល រយៈ​ពេល​មួយ​ខែ គឺថវិកាសម្រាប់ខែ មេសា ជាខែអនុវត្តដំបូង។

សម្រាប់កម្មវិធី «កញ្ចប់គ្រួសារ» ជាថវិកាគោលសម្រាប់គ្រួសារមានប័ណ្ណក្រីក្រនីមួយៗ គឺ​ទទួល​បាន​ ៣៤០០០ រៀល ក្នុងមួយខែ សម្រាប់កម្មវិធី «កញ្ចប់គ្រួសារ»ថ្មីនេះ។ សម្រាប់​សមាជិក​គ្រួសារ ​ដែលមានវ័យចាប់ពី ៦០ឆ្នាំឡើងទៅ ទទួលបានថវិកាបន្ថែមចំនួន ២៨០០០រៀល។ ជន​មាន​ពិការភាព និងអ្នកផ្ទុកមេរោគអេដស៍ ទទួលបានថវិការបន្ថែម ២៨០០០រៀល ដូចគ្នា​ផង​ដែរ​។ ចំពោះសិស្សសិក្សាពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៩ ទទួលបានថវិកាបន្ថែម ២០ ០០០ រៀល​ក្នុង​មួយ​ខែ ​រីឯសិស្សសិក្សាពីថ្នាក់ទី ១០ ដល់ទី ១២ ទទួលបានថវិកាបន្ថែម ៣០ ០០០ ម៉ឺនរៀលក្នុង ១ខែ​។

ចំពោះស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោមពីឆ្នាំ ទទួលបាននៅពេលបំពេញទៅតាមលក្ខណ្ឌ។ ការ​ទទួល​បាន​គឺ​នៅ​ពេលពិនិត្យផ្ទៃពោះ ពេលសម្រាល និងក្រោយពេលសម្រាល​នៅមន្ទីរ​ពេទ្យ​រដ្ឋ​។ ពេលពិន្យផ្ទៃពោះ ទទួលបានសាច់ប្រាក់ ៤ដង ១ដង ៨ម៉ឺនរៀល។ ពេលសម្រាលទទួលបាន ៤០​ម៉ឺន​រៀល និងក្រោយសម្រាលទទួលបាន ១០ដង ១ដងទទួលបាន ៨ម៉ឺនរៀល។

កម្មវិធី«កញ្ចប់គ្រួសារ» ជាការធ្វើសមហរណកម្ម ៤កម្មវិធីរួមគ្នា។ កម្មវិធីទី ១ គឺកម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​ស្ត្រី​មានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ។ កម្មវិធីទី ២ គឺកម្មវិធីអាហារូករណ៍​សិស្ស​ក្រីក្រថ្នាក់បឋម និងមធ្យម។ កម្មវិធីទី៣ គឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព និង​កម្មវិធីទី ៤ គឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនចាស់ជរាមានវ័យចាប់ពី ៦០ឡើងទៅ៕ អត្ថបទ៖ គឺមហុក

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm