លោក Zelenskyy ស្វាគមន៍ជំនួយអាមេរិកដល់អ៊ុយក្រែន និងជំរុញឲ្យបញ្ជូនអាវុធឲ្យបានលឿន

2024/04/22 01:39:58 pm        83

លោកប្រធានាធិបតីអ៊ុយក្រែន បានស្វាគមន៍កញ្ចប់ជំនួយយោធាក្នុងទំហំទឹកប្រាក់៦០ពាន់លានដុល្លារសម្រាប់ប្រទេសរបស់លោកដោយសភាអាមេរិក និងជំរុញដល់ទីក្រុងវ៉ាស៊ីនតោន ឲ្យបញ្ជូនពង្រាងច្បាប់នោះក្លាយជាច្បាប់ឲ្យបានឆាប់ និងដំណើរការដឹកជញ្ជូនអាវុធទៅឲ្យអ៊ុយក្រែន។

លោក Zelenskyy បានសរសេរនៅលើបណ្ដាញសង្គម X កាលពីថ្ងៃអាទិត្យថា ខ្ញុំសូមសម្ដែងការដឹងគុណចំពោះសមាជិកសភាទាំង២គណបក្សរបស់សហរដ្ឋអាមេរិក ពិសេស ប្រធានសភា លោក Mike Johnson សម្រាប់ការសម្រេចចិត្ត ដែលបន្តប្រវត្តិសាស្ត្រនៅលើផ្លូវដ៏ត្រឹមត្រូវ។

ប្រធានាធិបតីរូបនេះ និយាយថា ពង្រាងច្បាប់នេះ នឹងទប់កុំឲ្យសង្រ្គាមរីករាលដាល ជួយសង្រ្គោះជីវិតមនុស្សរាប់ម៉ឺននាក់ និងជួយប្រទេសរបស់យើងទាំង២ឲ្យកាន់តែរឹងមាំថែមទៀត។

នៅក្នុងបទសម្ភាសន៍មួយជាមួយកម្មវិធី Meet the Press របស់ទូរទស្សន៍ NBC លោក Zelenskyy និយាយថា ផ្លូវនៃពង្រាងច្បាប់ផ្ដល់ជំនួយនេះ នឹងបញ្ជូនសារដ៏សំខាន់បំផុតទៅកាន់រុស្ស៊ី ថា ទីក្រុងវ៉ាស៊ីនតោន នៅតែឈរនៅខាងរដ្ឋធានីគីវ ហើយថាអ៊ុយក្រែន នឹងមិនក្លាយជាប្រទេសអាហ្វហ្គានីស្ថានទេ។

លោកនិយាយថាលោកគិតថា ការគាំទ្រនេះ នឹងជួយដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ហើយ យើងនឹងមានឱកាសទទួលបានជ័យជម្នះ ។

លោកបានជំរុញដដែលៗថាក្រុមតំណាងរាស្ត្រអាមេរិក នឹងចាត់វិធានការភ្លាមៗ ដើម្បីអនុម័តពង្រាងច្បាប់នេះនៅក្នុងព្រឹទ្ធសភា ។ លោកថាអ៊ុយក្រែន ត្រូវការអាវុធចម្ងាយឆ្ងាយពីអាមេរិក ជាចាំបាច់ រួមទាំងប្រព័ន្ធមីស៊ីលតាកទិកកងទ័ព ATACMS និងប្រព័ន្ធការពារដែនអាកាស ដើម្បីទប់ទល់ការលុកលុយរបស់រុស្ស៊ី៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am