មន្ត្រីយោធាជាន់ខ្ពស់មួយរូបបាននិយាយនៅឯកិច្ចប្រជុំមួយនៃក្រុមមន្ត្រីកងព័ទជើងទឹកបរទេសជាន់ខ្ពស់ នៅក្នុងទីក្រុងកំពង់ផែឈីងតាវ (Qingdao)នៅថ្ងៃចន្ទនេះថា ប្រទេសចិន នៅតែប្ដេជ្ញាចិត្តដោះស្រាយជម្លោះដែនសមុទ្រជាមួយប្រទេសផ្សេងៗ តាមរយៈការសុន្ទនា ប៉ុន្តែនឹងមិនអនុម័តឲ្យមានករណីបំពានណាមួយលើខ្លួនជាដាច់ខាត។

លោក ចាងយ៉ូស្ហា (Zhang Youxia) អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម និងជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់លោកប្រធានាធិបតី Xi Jinping។

លោកចាង បាននិយាយថា ការពិត បានបង្ហាញថា អ្នកទាំងឡាយដែលមានចេតនាបង្ករឿង ដុតបញ្ឆេះភាពតានតឹង ឬគាំទ្រភាគីមួយប្រឆាំងភាគីមួយ ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនដ៏អាត្មានិយម ទីបំផុត នឹងត្រូវឈឺខ្លួនឯង។
ការអត្ថាធិប្បាយនេះ ទំនងជាសំដៅលើភាពតានតឹងដែលកំពុងកើនឡើង នៅក្នុងសមុទ្រចិនខាងត្បូង ជាទីដែលសន្ធិសញ្ញាក្រុងវ៉ាស៊ីនតោន ជាមួយសម្ព័ន្ធមិត្តក្រុងម៉ានីល កំពុងប្រឈមជាមួយក្រុងវ៉ាស៊ីន ជុំវិញផ្លូវទឹកយុទ្ធសាស្ត្រ ជាចំណុចក្ដៅគគុកមួយសម្រាប់ភាពតានតឹងរវាងមហាអំណាចពិភពលោកទាំង២ គឺអាមេរិក -ចិន។
ព្រឹត្តិការណ៍នេះ បានកើតឡើងស្របពេលគ្នានឹងសមយុទ្ធយោធាប្រចាំឆ្នាំរវាងអាមេរិក និងហ្វីលីពីន ដែលបានចាប់ផ្ដើមនៅថ្ងៃចន្ទនេះ និងនៅខាងក្រៅដែនទឹករបស់ហ្វីលីពីន ជាលើកដំបូង៕
