សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងសាខាខេត្តរតនះគិរីចុះអនុស្សរណៈយោគយល់គ្នា

2024/04/22 09:50:51 pm        56

កណ្ដាល ៖ កាកបាទក្រហមកម្ពុជា ដែលស្ថាប័នមនុស្សធម៌ដ៏ធំនៅកម្ពុជា និងជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ដើម្បីជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងការបោះជំហានទៅមុខកាន់តែរឹងមាំ ប្រកបដោយភាពម្ចាស់ការលើខ្លួនឯងក្នុងបេសកកម្មមនុស្សធម៌។ ជាក់ស្តែងនៅថ្ងៃទី២២ ខែមេសា ឆ្នំា២០២៤នេះ សាខាកាកបាទក្រហមកម្ពុជាខេត្ដកណ្តាល និងសាខាកាកបាទក្រហមកម្ពុជាខេត្ដរតនះគិរី បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ជួយពង្រឹងសមត្ថភាព និងលទ្ធភាពក្នុងការឆ្លើយតបភ្លាមៗនឹងតម្រូវរបស់ប្រជាជនងាយរងគ្រោះ។

ពិធីចុះអនុស្សារណៈនេះបានធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ដែលប្រព្រឹត្ដទៅ នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម គង់ សោភ័ណ្ឌប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនះគិរី។

ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី បានថ្លែងថា ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមពាំនាំនូវការកោតសរសើរ ចំពោះសាខាទាំងពីរនេះ ដែលមានគំនិតផ្ដួចផ្ដើម ព្រមព្រៀងគ្នារៀបចំឱ្យមានជាអនុស្សរណៈនេះ បានបង្ហាញពីភាពចេះជួយគ្នាទៅវិញទៅមក។ លោកជំទាវបន្ដថា នេះជាលើកទី២ហើយ បន្ទាប់ពីសាខាខេត្តព្រះសីហនុ និង សាខាខេត្តស្ទឹងត្រែង ដែលសាខាទាំងពីរនេះបានចាប់ដៃគ្នា ពង្រឹងគុណភាពសមត្ថភាព និងលទ្ធភាពក្នុងការឆ្លើយតបជាមួយប្រជាពលរដ្ឋ ឱ្យកាន់តែទាន់ពេលវេលា ពេលជួបគ្រោះមហន្ដរាយនានា ដែលកន្លងតែងតែឆ្លើយតបសម្រាប់តែក្នុងខេត្ដរៀងៗខ្លួន។ ការសហការគ្នានេះ គឺជាការលើកកម្ពស់សាមគ្គីភាព ជួយគ្នាទៅវិញទៅមកលើផ្នែកធន់ធាន បច្ចេកទេស ផ្លាស់ប្ដូរព័ត៌មាន ការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា និងបទពិសោធន៍ តាមរយៈការអនុវត្ដយុទ្ធសាស្ដ្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ដែលមានវិស័យអាទិភាពចំនួន៤។

លោកជំទាវអគ្គលេខាធិការ បានគូសបញ្ជាក់ថា នេះគឺជាការចែករំលែកក្នុងសមាគមជាតិយើងរវាងសាខាដែលមានលទ្ធភាពច្រើន ជួយដល់សាខាដែលមានលទ្ធភាពតិច ហើយនេះក៏ជាការសម្រាលបន្ទុករបស់ស្នាក់ការកណ្ដាល។ ស្នាក់ការកណ្ដាលមានសេចក្ដីសោមនរីករាយ ហើយទោះជាសាខាទាំងពីរ ជួយគ្នាទៅវិញមកក៏ដោយ ស្នាក់កណ្ដាលនៅតែយកចិត្ដទុកដាក់ ជួយធ្វើអន្ដរាគមដដែល នៅពេលដែលមានតម្រូវការចំបាច់ គឺនៅតែជំហរផ្ដល់ផ្នែកបច្ចេកទេស និងជាខ្នងបង្អែកក្នុងការកសាងសមត្ថភាពរបស់សាខានីមួយៗឱ្យមានភាពធន។ លោកជំទាវសូមជូនពរឱ្យកិច្ចសហប្រតិបត្ដិការនេះ ទទួលបានជោគជ័យ និងមានប្រសិទ្ធភាព។ 

សូមបញ្ជាក់ថាគោលបំណងនៃការចុះហត្ថលេខា លើអនុស្សរណៈយោគយល់ រវាងសាខាទាំងពីរនេះ គឺធ្វើឡើងដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព សហប្រតិបតិ្តការ និងជួយគាំទ្របច្ចេកទេស ចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ដើម្បីពង្រឹងភាពម្ចាស់ការរបស់សាខាតាមទិស វិមជ្ឈការ និងវិសហមជ្ឈការ និងជួយគ្នាទៅវិញទៅមកក្នុងពេលមានគ្រោះមហន្តរាយកើតឡើង ពេលមានការរីករាលដាលនៃជំងឺឆ្លងនានា ការងារសុខភាពសហគន៍ ការបណ្តុះបណ្តាល ការលើកកម្ពស់បរិស្ថានបៃតង និងការប្រែប្រួលអាកាសធាតុ៕​អត្ថបទ​៖​ សំ ងីម​


អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm