ក្រសួងការងារ សហការជាមួយទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ រៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មហាសង្រ្កាន្តខ្មែរនៅកូរ៉េ

2024/04/22 09:57:12 pm        100

នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានឯក​អគ្គ​រាជ​ទូត​នៃ​ព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានសហការជាមួយក្រុមការងារ ESEA រៀប​ចំកម្មវិធី “មហាសង្ក្រាន្តខ្មែរនៅកូរ៉េ” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ នៅក្រុងអានសាន នៃសាធារណរដ្ឋកូរ៉េ ដោយមាន​ការ​អញ្ជើញ​ចូល​រួមពី លោកជំទាវ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ គណៈប្រតិភូក្រសួងការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវ: តំណាង ឯកឧត្តមរដ្ឋមន្ត្រី អភិបាលរងក្រុងអានសាន បងប្អូនអនិកជនខ្មែរ ពលករ សិស្ស-និស្សិត និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនកុះករ។

ការៀបចំពិធីសង្ក្រាន្តខ្មែរឆ្នាំថ្មីជូនសហគមន៍ខ្មែរដែលកំពុងធ្វើការ ស្នាក់នៅ និងសិក្សា​នៅ​សាធារណ​រដ្ឋ​កូរ៉េ នាពេលនេះ គឺអនុវត្តន៍តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែង​តែយ​ក​ចិត្ត​ទុក​ដាក់​ដល់​ពល​រដ្ឋ​ខ្មែរ​ទាំងក្នុង និងក្រៅប្រទេស។ បើទោះបីស្ថិត​នៅ​ក្រៅប្រទេសក្តី​ក៏​បងប្អូន​អាច​ជួប​ជុំ​ចូល​រួម​រីក​រាយ​អបអរសាទរបុណ្យប្រពៃណីជាតិរបស់ខ្លួនបាន។

កម្មវិធីមហាសង្ក្រាន្តខ្មែរនៅកូរ៉េ ដ៏អធិកអធមនាឆ្នាំនេះ ចាប់ផ្តើមដោយពិធីសាសនា ស្របទៅ​តាម​ប្រពៃណី​ទំនៀមទម្លាប់ ព្រះពុទ្ធសាសនារបស់ខ្មែរ ការលេងល្បែងប្រជាប្រិយដូចជា បោះ​អង្គញ់ ចោលឈូង ទាញព្រ័ត្រ និងលាក់កន្សែងប្រកបដោយបរិយាកាសស្និទ្ធស្នាល សប្បាយ​រីករាយ និងសាមគ្គីភាព។ បន្ថែមពីនេះ កម្មវិធី ក៏មានការដាក់បង្ហាញស្តង់ម្ហូបអាហារខ្មែរ សម្លៀក​បំពាក់​ប្រពៃណីខ្មែរ ផលិតផលខ្មែរជាច្រើន ជាពិសេសមាន​ការ​ប្រ​គំ​តន្រ្តី​ដោយ​មាន​ការ​ចូលរួម​សម្តែង​ពី​ក្រុម​សិល្បៈពីព្រះរាជាណាចក្រកម្ពុជារាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ។ កម្មវិ​ធី​នេះ​មាន​ការ​ចូលរួមពីសំណាក់សហគមន៍ខ្មែរ សិស្ស-និស្សិត និងពលករខ្មែរប្រមាណជាង ១ម៉ឺន​នាក់​។

សូមបញ្ជាក់ជូនថា សាធារណរដ្ឋកូរ៉េ គឺជាទីផ្សារការងារល្អមួយ មានលក្ខខណ្ឌការងារប្រសើរ និង​ប្រាក់ខែខ្ពស់ ដែលមានប្រទេសជាច្រើនប្រកួតប្រជែងចង់បាន។ បងប្អូន​ពលករ​ដែល​មានឱ​កាស​មក​ធ្វើ​ការ​នៅសាធារណរដ្ឋកូរ៉េ ក៏ដោយសាររាជរដ្ឋាភិបាល​កម្ពុ​ជា​ដែល​បាន​កសាង​ទំនាក់​ទំនង​ការ​ទូត​ជាមួយ​សាធារណរដ្ឋកូរ៉េ តាំងពីឆ្នាំ១៩៩៧មកម្ល៉េះ។ ចាប់តាំងពីពេលនោះមក កិច្ច​សហ​ប្រតិបត្តិការ​លើ​គ្រប់វិស័យ មានភាពរីកចម្រើន ទាំងវិស័យការទូត សេដ្ឋកិច្ច ទេសចរណ៍ និង​ការងារ​៕​

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        36
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        103
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm