ក្រសួងវប្បធម៌ និង CKS ចុះកិច្ចសហការជាមួយគ្នា ដើម្បីគាំទ្រការ​អភិវឌ្ឍលើ​វិស័យអប់រំថ្នាក់ឧត្តមសិក្សា

2024/04/22 10:09:01 pm        172

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយនឹងអង្គការមជ្ឈមណ្ឌលខេមរសិក្សា (Center for Khmer Studies ហៅកាត់ CKS បានអនុស្សរណៈយោគយល់គ្នា ដើម្បីការគាំទ្រ​ការ​អភិវឌ្ឍ​លើ​វិស័យ​អប់​រំ​ថ្នាក់​ឧ​ត្តមសិក្សា និងការស្រាវជ្រាវផ្នែកសង្គម សាស្ត្រ មនុស្សសាស្ត្រ និងសិល្បៈ​នៅ​ប្រទេស​កម្ពុជា និងតំបន់មេគង្គ, នាទីស្តីការក្រសួង ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ។

អនុស្សរណៈយោគយល់គ្នា ធ្វើឡើងក្រោមវត្តមានលោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ តំណាង​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងកញ្ញា សួង សាម៉ីឌី នាយិការង និងប្រធាន​ស្តីទី​របស់​គម្រោង​អង្គ​ការមជ្ឈមណ្ឌលខេមរសិក្សា តំណាងអង្គការមជ្ឈមណ្ឌលខេមរសិក្សា។

កញ្ញា សួង សាម៉ីឌី បានលើកឡើងថា MOUនាព្រឹកនេះ គឺជាការបន្ត​កិច្ច​សហ​ប្រតិបតិ្តការ​រវាង​ស្ថាប័ន​ទាំង​ពីរ ក្នុងការលើកស្ទួយការអាន ចំណេះដឹងពាក់ព័ន្ធទៅនឹងប្រវតិ្តសាស្រ្ត វប្បធម៌​របស់​ព្រះរា​ជា​ណាចក្រកម្ពុជា តាមរយៈសកម្មភាពជាច្រើនរបស់មជ្ឈមណ្ឌលខេមរសិក្សា ព្រម​ទាំង​ផ្តល់​អាហា​រូបករណ៍ជូនដល់អ្នកស្រាវជ្រាវបញ្ញាវន្តរបស់ប្រទេសកម្ពុជា សហរដ្ឋអាមេរិក និងបារាំង ដើម្បី​ជំរុញឲ្យមានការសិក្សាស្រាវជ្រាវមកលើប្រវតិ្តសាស្រ្ត និងវប្បធម៌ របស់កម្ពុជាផងដែរ។

សូមបញ្ជាក់ថា ស្ថាប័នអនុវត្តគម្រោង អង្គការមជ្ឈមណ្ឌលខេមរសិក្សា អ្នកផ្តល់ជំនួយសំខាន់ៗ : រដ្ឋា​ភិបាល​អាមេរិក មូលនិធិផ្សេងៗ និងម្ចាស់ជំនួយលក្ខណៈឯកជន និងទីកន្លែងអនុវត្តគម្រោង : រាជធា​នី​ភ្នំពេញ និងខេត្តសៀមរាប ថេរៈវេលារបស់គម្រោង : ៣ ឆ្នាំ។ គោលដៅ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​នៅ​ក្នុងគម្រោងមាន៖ ជំរុញឱ្យមានការស្រាវជ្រាវ និងកម្មវិធីផ្លាស់ប្តូរបញ្ញវន្តបរទេស តាមរយៈកម្មវិធីពហុវិស័យ ដែលលើក កម្ពស់ការសិក្សាពីប្រទេសកម្ពុជា និងប្រទេសក្នុងតំបន់។ ពង្រឹង​រចនាសម្ព័ន្ធអប់រំ និងវប្បធម៌កម្ពុជា តាមរយៈការបង្រៀនថ្នាក់ជាតិ និងជំនាញសិក្សា និង​ការ​បញ្ចូល​បញ្ញវន្តខ្មែរ និងអ្នកជំនាញចូលទៅក្នុងកម្មវិធីផ្លាស់ប្តូរថ្នាក់ជាតិ និងអន្តរជាតិ។ ជួយ​សហគមន៍​ក្នុង​ស្រុក តាមរយៈការផ្តល់សេវាកម្មបណ្ណាល័យ សន្និសីទ បាឋកថា ការបញ្ចាំង ភាពយន្ត និងសិក្ខាសាលា ទៅដល់ស្ថាប័នជាដៃគូជាតិ និងអន្តរជាតិ និងជួយ​បង្កើត​ឱ្យ​មាន​ទម្លាប់​នៃ​ការ​អាន​ក្នុងចំណោមនិស្សិតខ្មែរ និងកុមារតាមរយៈកម្មវិធីបកប្រែ និង បោះពុម្ព បណ្ណាល័យ​កុមារ និងសកម្មភាពផ្សេងៗជាច្រើនទៀត៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm