ប្រភពសន្តិសុខ៖ គ្រាប់រ៉ុក្កែតត្រូវបានបាញ់ពីអ៊ីរ៉ាក់ សំដៅទៅកាន់មូលដ្ឋានយោធាអាមេរិក ក្នុងប្រទេសស៊ីរី

2024/04/22 11:01:29 pm        39

ប្រភពសន្តិសុខអ៊ីរ៉ាក់ពីរ និងមន្ត្រីអាមេរិកម្នាក់ បានប្រាប់សារព័ត៌មារ៉យទ័រថា យ៉ាងហោចណាស់ គ្រាប់រ៉ុ   ក្កែតចំនួន៥គ្រាប់ ត្រូវបានបាញ់ចេញពីទីប្រជុំជន Zummar របស់ប្រទេសអ៊ីរ៉ាក់ សំដៅទៅមូលដ្ឋានយោធាអាមេរិក នៅប្រទេសស៊ីរីភាគឦសាន កាលពីថ្ងៃអាទិត្យ (ទី២១ ខែមេសា)។ 

ការវាយប្រហារប្រឆាំងនឹងកងកម្លាំងអាមេរិក គឺជាលើកទី១ ចាប់តាំងពីដើមខែកុម្ភៈ នៅពេលដែលក្រុមគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ីរ៉ាក់ បានបញ្ឈប់ការវាយប្រហាររបស់ពួកគេប្រឆាំងនឹងទាហានអាមេរិក។

ការវាយប្រហារនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក ម៉ូហាម៉េដ សៀអាល់ ស៊ូដានី ( Mohammed Shia al-Sudani) បានត្រឡប់ពីទស្សនកិច្ច នៅសហរដ្ឋអាមេរិក ជាទីដែលលោក បានជួបជាមួយប្រធានាធិបតីលោក ចូ បៃដិន( Joe Biden) នៅសេតវិមាន។

ការបង្ហោះនៅលើក្រុមបណ្តាញសង្គម Telegram ដែលមានទំនាក់ទំនងជាមួយក្រុមហេសបូឡា Kataib បាននិយាយថា ក្រុមប្រឆាំងប្រដាប់អាវុធ នៅក្នុងប្រទេសអ៊ីរ៉ាក់ បានសម្រេចចិត្តបន្តការវាយប្រហារឡើងវិញ បន្ទាប់ពីការផ្អាកជិតបីខែ បន្ទាប់ពីឃើញមានការរីកចម្រើនតិចតួចលើកិច្ចពិភាក្សា ដើម្បីបញ្ចប់សម្ព័ន្ធយោធាដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសនេះ។

ក្រុមបណ្តាញសង្គម Telegram ដ៏ពេញនិយមមួយផ្សេងទៀត ដែលស្និទ្ធនឹងក្រុមហេសបូឡា គឺ សារ ព័ត៌មាន KatSabreen News ក្រោយមក បាននិយាយថា ពុំមានសេចក្តីថ្លែងការណ៍ជាផ្លូវការពីក្រុមដែលគាំទ្រដោយអ៊ីរ៉ង់នោះទេ។

មន្ត្រីអាមេរិកម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានអះអាងថា គ្រាប់រ៉ុក្កែតជាងចំនួន៥ គ្រាប់ ត្រូវបានបាញ់ចេញពីប្រទេសអ៊ីរ៉ាក់ឆ្ពោះទៅកាន់កងទ័ពនៅឯមូលដ្ឋានសម្ព័ន្ធភាព ក្នុងទីក្រុង Rumalyn ប្រទេសស៊ីរី ប៉ុន្តែមិនមានបុគ្គលិកអាមេរិកណាម្នាក់ រងរបួសនោះទេ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        112
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        106
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm