
ប្រធានាធិបតីអ៊ីស្រាអែល លោក អាយហ្សេក ហឺហ្សាក ( Isaac Herzog) បានព្រមានប្រឆាំង នឹងការផលិតអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Bild ដែលផ្សព្វផ្សាយយ៉ាងទូលំទូលាយរបស់ប្រទេសអាល្លឺម៉ង់ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតនៃក្រុមបោះពុម្ព Axel Springer នៅក្នុនិវេសនដ្ឋានផ្លូវការរបស់ខ្លួន នៅក្នុងទីក្រុងហ្ស៊េរុយសាឡឹម( Jerusalem) លោក ហឺហ្សាក បាននិយាយថា៖«វាពិតជាច្បាស់ណាស់ថា ការគំរាមកំហែងដ៏ធំបំផុតចំពោះស្ថិរភាពនៅក្នុងពិភពលោក គឺបំណងប្រាថ្នារបស់អ៊ីរ៉ង់ចង់បាន«គ្រាប់បែក»នេះ។
ដោយមើលឃើញពីគ្រោះថ្នាក់នេះ លោកបានអំពាវនាវដល់ពិភពលោកសេរី ដើម្បីធ្វើការរួមគ្នានិង«ប្រយុទ្ធប្រឆាំង បើសិនជាចាំបាច់»។ លោកបានព្រមានប្រឆាំងនឹងគោលនយោបាយបន្ធូរបន្ថយចំពោះប្រទេស អ៊ីរ៉ង់។
ដោយមិនសំដៅលើការវាយប្រហារលើគោលដៅយោធា ក្នុងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសុក្រ ដែលត្រូវបានកំណត់ថា ជាអ៊ីស្រាអែល លោកហឺហ្សាក បានធានាថា ប្រទេសរបស់លោក កំពុងធ្វើសកម្មភាព«ប្រកបដោយការទទួលខុសត្រូវ» និងខិតខំដើម្បីសន្តិភាព និងស្ថិរភាព។ នៅក្នុង «ល្បែងអុកនៃនយោបាយពិភពលោក» វាច្រើនតែជាបញ្ហានៃ«ការធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវ និងការអត់ធ្មត់»។
លោកបាននិយាយថា៖«នេះ គឺជាអ្វីដែលយើងបានធ្វើ ដើម្បីដោះស្រាយវិបត្តិនេះ»។
អ៊ីស្រាអែល មិនទាន់ធ្វើអត្ថាធិប្បាយជាសាធារណៈលើការធ្វើវាយប្រហារនោះទេ។ លោកហឺហ្សាក បាននិយាយថា៖«ខ្ញុំគិតថា អ្វីដែលល្អបំផុត គឺធ្វើយ៉ាងណាឲ្យវា នៅតែមិនច្បាស់លាស់សម្រាប់មនុស្សគ្រប់ គ្នា»។