នាយកពន្ធនាគារ ត្រូវបានសម្លាប់ ខណៈអេក្វាឌ័រ បោះឆ្នោតប្រជាមតិផ្តោតលើសន្តិសុខ

2024/04/22 11:17:56 pm        22

នាយកពន្ធនាគាររបស់ប្រទេសអេក្វាឌ័រ ដែលគេស្គាល់ថា El Rodeo ត្រូវបានសម្លាប់ កាលពីថ្ងៃអាទិត្យនៅក្នុងការវាយប្រហារមួយដែលបានកើតឡើង ខណៈមនុស្សរាប់លាននាក់នៅក្នុងប្រទេសនេះ បានធ្វើដំណើរទៅបោះឆ្នោតសម្រាប់ការធ្វើប្រជាមតិ ដែលផ្តោតលើសង្គ្រាមឧក្រិដ្ឋកម្ម របស់ប្រធានាធិបតី លោក Daniel Noboa ។ មន្ត្រីរូបនេះ ត្រូវបានកំណត់អត្តសញ្ញាណនៅក្នុងការចេញផ្សាយព័ត៌មាន ដោយទីភ្នាក់ងារពន្ធនាគារជាតិរបស់ប្រទេសអេក្វាឌ័រ SNAI មានឈ្មោះ កូសម៉េ ដាមៀន ប៉ារ៉ាឡេស មឺចាន(Cosme Damián Parrales Merchann) ជានាយកពន្ធនាគារតំបន់ Manabi ប៉ុន្តែពុំមានព័ត៌មានលម្អិតបន្ថែមអំពីការស្លាប់របស់លោកត្រូវបានចែករំលែកនោះទេ។ ការិយាល័យរដ្ឋអាជ្ញាប្រទេសអេក្វាឌ័រ បានរាយការណ៍ថា មនុស្សម្នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហារ។ រហូតមកដល់ពេលនេះ ពុំទាន់មានការចាប់ខ្លួនមនុស្សណាម្នាក់នៅឡើយទេ។ ទីភ្នាក់ងារពន្ធនាគារជាតិរបស់ប្រទេសអេក្វាឌ័រ SNAI បាននិយាយថា ទីភ្នាក់ងារនឹងធ្វើការជាមួយអាជ្ញាធរតំបន់ ដើម្បីស៊ើបអង្កេតការស្លាប់របស់លោក Parrales និងបាននិយាយថា ការស្លាប់របស់លោកនាំមកនូវ ទុក្ខព្រួយដល់ប្រព័ន្ធស្តារនីតិសម្បទាសង្គមជាតិទាំងមូល។ លោក Parrales ត្រូវបានសម្លាប់នៅថ្ងៃតែមួយ ដែលប្រជាជនអេក្វាឌ័រ ត្រូវបានអំពាវនាវឱ្យទៅបោះឆ្នោតសម្រាប់ការបោះឆ្នោតប្រជាមតិ ផ្តោតលើបញ្ហាសន្តិសុខ ដែលអាចជំរុញរបៀបវារៈរបស់ប្រធានាធិបតី លោក Daniel Noboa ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម។ ក្នុងចំណោមសំណើធំបំផុត គឺវិធានការដើម្បីអនុញ្ញាតឱ្យយោធាល្បាតជាមួយនគរបាល ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មរៀបចំទុក ជាអ្វីនាពេលបច្ចុប្បន្នអាចកើតឡើងនៅក្រោមស្ថានភាពរដ្ឋក្នុងគ្រាអាសន្ន ដែលមានដែនកំណត់រយៈពេល៩០ថ្ងៃ ដើម្បីអនុញ្ញាតឱ្យធ្វើបត្យាប័នជនជាតិអេក្វាឌ័រ ខណៈបច្ចុប្បន្នត្រូវបានហាមឃាត់ដោយរដ្ឋធម្មនុញ្ញ និងដើម្បីបង្កើនការដាក់ទោសចំពោះអ្នកទាំងឡាយណាដែលត្រូវបានរកឃើញថាមានពិរុទ្ធពីបទឧក្រិដ្ឋហិង្សា។ លោក Noboa សង្ឃឹមថាវិធានការទាំងនេះ នឹងជួយឱ្យលោកគ្រប់គ្រងកម្រិតនៃឧក្រិដ្ឋកម្មរៀបចំទុកដែលទាក់ទងទៅនឹងក្រុមជួញដូរគ្រឿងញៀន។

ប្រទេសអេក្វាឌ័រ ធ្លាប់ត្រូវបានគេស្គាល់ថាជា «កោះសន្តិភាព» ស្ថិតនៅចន្លោះប្រទេសផលិតកូកាអ៊ីនធំបំផុតតទីពីររបស់ពិភពលោក គឺប្រទេសប៉េរូ និងកូឡុំប៊ី។ ប៉ុន្តែកំពង់ផែទឹកជ្រៅរបស់ប្រទេសនេះ បានធ្វើឱ្យក្លាយជាចំណុចឆ្លងកាត់ដ៏សំខាន់សម្រាប់កូកាអ៊ីន ទៅកាន់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក និងនៅអឺរ៉ុប។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        37
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        46
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm