
ក្រុមគ្រួសារ បានថើបមុខអ្នកស្លាប់ ហើយអ្នកជិតខាង បានស្រែកយំនៅតាមដងផ្លូវ បន្ទាប់ពីការវាយឆ្មក់របស់ដ៏អាក្រក់បំផុតអ៊ីស្រាអែលដែលអ្នកនៅក្នុងជំរុំជនភៀសខ្លួន Nur Shams អាចចងចាំបាន។
កាលពីថ្ងៃអាទិត្យ ក្បួនដង្ហែសពសម្រាប់ជនជាតិប៉ាឡេស្ទីន ១៣នាក់ ដែលត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការនៅតំបន់វេសបែង(West Bank) របស់កងទ័ព បានឆ្លងកាត់ផ្លូវដែលពោរពេញដោយកម្ទេចថ្មពីគ្រឿងចក្ររបស់អ៊ីស្រាអែល និងការបាញ់គ្រាប់រ៉ុក្កែត។
កងកម្លាំងអ៊ីស្រាអែល បានធ្វើការវាយឆ្មក់ជាប្រចាំលើទីប្រជុំជន និងទីក្រុងនានា នៅតំបន់វេសបែង ដែលកាន់កាប់ដោយអ៊ីស្រាអែល ហើយអំពើហិង្សា បានកើនឡើង ចាប់តាំងពីសង្គ្រាមនៅតំបន់ហ្កាហ្សា បានផ្ទុះឡើង កាលពីឆ្នាំមុន។
កងទ័ពអ៊ីស្រាអែល បាននិយាយថា ខ្លួនបានសម្លាប់ជនសកម្មប្រយុទ្ធ ១០នាក់ ក្នុងការវាយឆ្មក់«ប្រឆាំងភេរវកម្ម» រយៈពេលបីថ្ងៃលើក្រុង Nur Shams ។ អ្នកស្រុកនៅក្នុងជំរំ បានផ្តល់ដំណើររឿងផ្សេងគ្នា។
លោក Niaz Zandeq មានវ័យ៤០ឆ្នាំ បាននិយាយថា កូនប្រុសរបស់ខ្លួន ឈ្មោះ Jehad ត្រូវបានទាហានអ៊ីស្រាអែលបាញ់សម្លាប់ នៅថ្ងៃខួបកំណើតរបស់វា គឺថ្ងៃទី១៥ ខែមេសានេះ។