ទេសាភិបាលរងធនាគារជាតិ៖ការអប់រំជាវិស័យអាទិភាពមួយក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ

2024/04/22 11:51:49 pm        71

កំពង់ធំ ៖ ឯកឧត្តម ស៊ុ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ការសិក្សាអប់រំ ជាអាទិភាពមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ដោយរាជរដ្ឋាភិបាលបានស្ដារ និងពង្រឹងវិស័យ អប់រំជាបន្តបន្ទាប់ ជុំវិញពង្រឹងទាំងគុណភាពសិក្សា និងការកសាងអគារសិក្សានានា ក្នុងគោលដៅបង្កើតធនធានមនុស្សឲ្យបានគ្រប់ទិសទី។ 

​ឯកឧត្តម ស៊ុ សន្និសិទ្ធ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងពិធីសម្ភោធអគារសិក្សា សាលាបឋមសិក្សាអូរទឹកថ្លា ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២៤ នេះថា ក្រោមដំបូលសន្តិភាព ដែលដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្នមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានចាត់ទុក ការសិក្សាអប់រំជាអាទិភាពមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានស្ដារ និងពង្រឹង វិស័យអប់រំជាបន្តបន្ទាប់ ជាក់ស្តែង, ខេត្តកំពង់ធំ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលកិត្តិយស នៃធនាគារជាតិនៃកម្ពុជា និងជា តំណាងរាស្ត្រមណ្ឌលកំពង់ធំ តែងតែបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត កសាងសមិទ្ធិផលជាច្រើននៅក្នុងខេត្ត ដែលក្នុងនោះ មានការកសាងអគារសិក្សា ទាំងសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យជាដើម។

 ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម បានថ្លែងអំណរគុណចំពោះធនាគារ ខេប៊ី ប្រាសាក់ ម.ក ដែលចំណាយថវិកាសាងសង់អគារ សាលាបឋមសិក្សាអូរទឹកថ្លាថ្មីនេះ តាមសំណូមពររបស់ធនាគារជាតិនៃកម្ពុជា។ ដោយការចូលរួមនេះ, សបញ្ជាក់ពីទឹកចិត្តដ៏ថ្លៃថ្លា របស់ធនាគារ ក៏ដូចជាថ្នាក់ដឹកនាំរបស់ធនាគារទាំងអស់ ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម និងធនធានមនុស្សនៅកម្ពុជា។

ជុំវិញការសិក្សានេះ, លោក ឡង គីសឹង អភិបាលស្រុកសន្ទុក ខេត្តកំពង់ធំ ថ្លែងថា វត្តមានប្រកបដោយកាយវិការដ៏ប្រពៃ របស់ឯកឧត្ដមនាពេលនេះ បានបង្ហាញអោយឃើញច្បាស់ អំពីគុណតម្លៃរបស់ថ្នាក់ដឹកនាំ និងភាពជាអ្នកដឹកនាំប្រកបដោយគុណធម៌ ដែលជានិច្ចកាលតែងតែផ្សារភ្ជាប់ខ្លួន ជាមួយសុខទុក្ខបងប្អូនប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សគ្រប់គ្រឹះស្ថានសិក្សា នៅ មូលដ្ឋាន។

សូមបញ្ជាក់ថា នៅក្នុងពិធីនេះដែរ, ឯកឧត្តមទេសាភិបាលរង បានឧបត្ថម្ភថវិកាចំនួន ២ លានរៀល និងសម្ភារៈកីឡា១ឈុត ដល់ សាលាបឋមសិក្សាអូរទឹកថ្លា, និងសម្ភារៈកីឡា១ឈុតទៀត ដល់សាលាបឋមសិក្សាបង្គីតាំងរ៉េន, លោកគ្រូ-អ្នកគ្រូ ម្នាក់ៗទទួលបាន អាវយឺត១ ថង់យួរ១ និងថវិកា ៤ ម៉ឺនរៀល, សិស្សានុសិស្សម្នាក់ៗទទួលបានថង់១ សៀវភៅ ប៊ិច និងប្រអបសម្ភារៈសិក្សា, មាតា បិតាសិស្សម្នាក់ៗ ទទួលបានអាវយឺតមួយ ថង់១ រួមជាមួយការទទួលទានអាហារផងដែរ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        97
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        113
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm