UN ​ព្រមាន​ពី​ការ​ស្លាប់​ជន​ស៊ីវិល​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​មិន​ធ្លាប់​មាន​ពី​ការ​វាយ​លុក​របស់​ពួក​តា​លី​បង់​

2021/07/27 10:05:59 pm        572

​អា​ហ្វ​ហ្គា​នី​ស្ថាន៖ អង្គការសហប្រជាជាតិ​បាន​ព្រមាន​កាលពី​ថ្ងៃ​ចន្ទ​ ទី​២៦ ខែ​កក្កដា​ថា ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​អាច​មើល​ឃើញ​ពី​ចំនួន​ជន​ស៊ីវិល​ស្លាប់ ​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍ ប្រសិន​បើ​ការ​វាយ​លុក​របស់​ក្រុម​តា​លី​បង់​នៅ​ទូទាំង​ប្រទេស​ មិន​ត្រូវ​បាន​បញ្ឈប់​ទេ​នោះ​។​

​អំពើ​ហិង្សា​បាន​កើន​ឡើង​ចាប់​តាំង​ពី​ដើមខែ​ឧសភា ​នៅ​ពេល​ក្រុម​បះបោរ​បាន​បើក​ប្រតិបត្តិការ​ ស្រប​ពេល​នឹង​ការ​ដកទ័ព​ចុងក្រោយ​របស់​កងកម្លាំង​បរទេស ​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​។ នៅ​ក្នុង​របាយការណ៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ ​ស្តីពី​ការ​ស្លាប់​ជន​ស៊ីវិល​សម្រាប់​ឆមាស​ទី​១ ​នៃ​ឆ្នាំ​២០២១ បេសកកម្ម​ជំនួយ​របស់​អង្គការសហប្រជាជាតិ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន (UNAMA) បាន​និយាយ​ថា ​ខ្លួន​រំពឹង​ថា ​តួលេខ​នេះ​នឹង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ១​ឆ្នាំ​របស់​ពួកគេ ចាប់​តាំង​ពី​បេសកកម្ម​បាន​ចាប់ផ្ដើម​រាយការណ៍ ​អស់​រយៈពេល​ជាង​ ១​ទសវត្សរ៍​កន្លងមក​។​ ប្រមុខ​បេសកកម្ម​ជំនួយ​របស់​អង្គការសហប្រជាជាតិ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន លោកស្រី Deborah Lyons បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការ​អម​ជាមួយ​របាយការណ៍​ថា ចំនួន​ជន​ស៊ីវិល​អា​ហ្វ​ហ្គា​នី​ស្ថាន​ដ៏​ច្រើន​មិន​ធ្លាប់​មាន​នឹង​ត្រូវ​បាត់បង់ ហើយ​នឹង​នៅ​តែ​បន្ត​នៅ​ឆ្នាំនេះ​ប្រសិនបើ​អំពើ​ហិង្សា​ ដែល​ចេះតែ​កើន​ឡើង​មិន​ត្រូវ​បាន​ទប់ស្កាត់​ទេ​នោះ​។​

​ខ្ញុំ​សូម​អង្វរ​ដល់​មេដឹកនាំ​តា​លី​បង់ ​និង​អា​ហ្វ​ហ្គា​នី​ស្ថាន​ឲ្យ​យកចិត្តទុកដាក់​លើ​ភាព​ធ្ងន់ធ្ងរ​ក្នុង​ជម្លោះ និង​ការ​ប៉ះ​ទង្គិច​ដ៏​សាហាវ និង​ការ​បង្ក​មហន្តរាយ​ដល់​ជន​ស៊ីវិល​។ របាយការណ៍​របស់ UNAMA បាន​និយាយ​ថា ​ក្នុង​ឆមាស​ទី​១ ​នៃ​ឆ្នាំ​២០២១ ជន​ស៊ីវិល​ប្រមាណ ១.៦៥៩​នាក់​បាន​ស្លាប់ និង ៣.២៥៤​នាក់​ទៀត​រង​របួស កើន​ឡើង ៤៧% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm