បាងកក ៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មា ធិការជាតិអេស្កាប់នាថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២៤ នេះ បានដឹកនាំកិច្ចប្រជុំពេញអង្គថ្នាក់រដ្ឋមន្ត្រីស្តីពី “ការប្រើប្រាស់នវានុវត្តន៍ឌីជីថល សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ី និង ប៉ាស៊ីហ្វិក” នៃ សន្និបាត ប្រចាំ ឆ្នាំ លេីក ទី៨០ នៃ គណ:កម្មការ សេដ្ឋកិច្ច និង សង្គមកិច្ច សម្រាប់ តំបន់ អាស៊ី និង ប៉ាស៊ីហ្វិក នៃ អង្គការសហប្រជាជាតិ (UNESCAP)។
កិច្ចប្រជុំនេះ បានផ្តោតជាពិសេសលើសក្តានុពលនៃនវានុវត្តន៍ឌីជីថលក្នុងតំបន់អាស៊ី និង ប៉ាស៊ីហ្វិក ក្នុងការបង្កើនល្បឿនអភិវឌ្ឍន៍ដើម្បីសម្រេចបាននូវរបៀបវារៈឆ្នាំ ២០២៣ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងនោះក៏មានការចូលរួមថ្លែងការណ៍របស់រដ្ឋសមាជិកនានា អំពីយុទ្ធសាស្ត្រក្នុងការជំរុញ និង គាំទ្រការអភិវឌ្ឍ និងការ ពង្រីកនវានុវត្តន៍ឌីជីថលផងដែរ ។
សូមបញ្ជាក់ថា កិច្ចប្រជុំ នេះបានផ្តល់នូវក្របខណ្ឌដែលអាចផ្សារភ្ជាប់គ្នារវាងនវានុវត្តន៍ឌីជីថល និង ការអភិវឌ្ឍប្រកប ដោយ ចីរភាព ដេីម្បី កំណត់បាននូវសកម្មភាពអាទិភាពក្នុងការជំរុញ និងប្រើប្រាស់នវានុវត្តន៍ឌីជីថល។ ជាមួយ គ្នានេះ កិច្ចប្រជុំ ក៏បានផ្តល់អនុសាសន៍ ក្នុងការ ជំរុញកិច្ចសហប្រតិបត្តិការតំបន់ ដើម្បីធានាថានវានុវត្តន៍ឌីជីថលអាចចូលរួមដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕ ដោយ:ភារម្យ









