កម្ពុជាដណ្តើមបានមេដាយមាសច្រើនជាងគេ ក្នុងការប្រឡងប្រជែងគណិតវិទ្យាជាអន្តរជាតិនៅអូស្ត្រាលី

2024/04/23 02:22:43 am        407

ភ្នំពេញ ៖ សិស្សពូកែរបស់កម្ពុជា ដណ្តើមមេដាយមាសបានច្រើនជាងគេ នៅក្នុងកម្មវិធីប្រឡងប្រជែងគណិតវិទ្យាអន្តរជាតិ IMEC (អាយមិច) នៅប្រទេសអូស្ត្រាលី ដែលនេះជាការបង្ហាញនូវមោទនភាព និងការលើកមុខមាត់ប្រទេសកម្ពុជាលើឆាតអន្តរជាតិ។

​សិស្សានុសិស្សកម្ពុជា ដែលចូលរួមកម្មវិធីប្រឡងប្រជែងគណិតវិទ្យាអន្តរជាតិ IMEC វគ្គផ្តាច់ព្រ័ត្រនៅប្រទេសអូស្ត្រាលី លើក ឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV បន្ទាប់ពីការបញ្ចប់ការប្រឡងប្រជែងគណិតវិទ្យាអន្តរជាតិ IMEC នៅ ប្រទេសអូស្ត្រាលី នៅថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២៤ នេះថា ជុំវិញការចូលរួមប្រកួតប្រជែងគណិតវិទ្យាអន្តរជាតិនេះ យើងអាចជួប បញ្ហាពិបាកខ្លះៗ ប៉ុន្តែប្រសិនយើងយកចិត្តទុកដាក់ក្នុងការរៀនសូត្រ ធ្វើឲ្យយើងអាចក្លាយជាសិស្សពូកែបាន ជាក់ស្តែងការចូលរួម ប្រកួតប្រជែងគណិតវិទ្យាជាអន្តរជាតិនេះជាដើម កម្ពុជាបានបំបែកឯកគត្តកម្ម ដោយបានដណ្តើមបានមេដាយមាសច្រើនជាងគេ ក្នុងចំណោមសិស្សរាប់រយនាក់ មកពីប្រទេសជាច្រើនដែលបានចូលរួមប្រកួតប្រជែង ។

លោកស្រី ផុន សិរីវឌ្ឍនី ដែលជាអាព្យាបាលសិស្សមកពីខេត្តព្រះសីហនុ លើកឡើងថា ដើម្បីជំរុញឲ្យកូនៗរបស់យើងអាចទៅ ចូលរួមប្រកួតប្រជែងជាអន្តរជាតិបាន, ជម្រើសសំខាន់ ត្រូវជំរុញឲ្យកូនៗចេះភាសាអង់គ្លេស, ជាង នេះទៅទៀត ត្រូវខិតខំរៀនសូត្រ ចំណេះដឹងទូទៅឲ្យបានពូកែ ទើបកូនៗរបស់យើងអាចឈានទៅប្រកួតប្រជែងលើឆាកអន្តរជាតិបាន អ្វីដែលសំខាន់ជាងនេះ, ប្រសិន រាជរដ្ឋាភិបាលគ្មានការដឹកនាំត្រឹមត្រូវ ជាពិសេសការដឹកនាំពីប្រមុខរាជរដ្ឋាភិបាលនោះទេ សិស្សានុសិស្សទូទាំងប្រទេស ក៏ដូចកូន គាត់ជាដើម ក៏មិនអាចមានឱកាសដូចថ្ងៃនេះឡើយ។

ទាក់ទិនការប្រឡងនេះ, លោក គង់ សាលីមីន អ្នកសម្របសម្រួលរៀបចំការប្រឡង នៃក្រុមហ៊ុន Bright Education Consultant and Travel លើកឡើងថា កម្មវិធី IMEC បានរៀបចំឡើងតាំងពីឆ្នាំ ២០២១ ប៉ុន្តែដោយសារវិបត្តិជំងឺកូវីដ-១៩ កម្មវិធី នេះបានរៀបចំឡើងតែក្នុងស្រុកប៉ុណ្ណោះ ។ នេះជាលើកទី១ ដែល Bright បានដឹកនាំសិស្សានុសិស្សទៅប្រឡងប្រជែងជាអន្តរជាតិ នៅអូស្ត្រាលី ដោយនៅក្នុងកម្មវិធីប្រឡងប្រជែងនេះ សិស្សានុសិស្សកម្ពុជា ដណ្តើមបានមេដាយជាច្រើនលើសប្រទេសផ្សេងៗ ដែល នេះជាការបង្ហាញនូវមោទនភាព និងការលើកមុខមាត់របស់កម្ពុជានៅលើឆាតអន្តរជាតិផងដែរ។

ជុំវិញការប្រឡងជាអន្តរជាតិនេះ, លោក គង់ សាលីមីន បានបញ្ជាក់ឲ្យដឹងថា បេក្ខជនចូលរួមវគ្គជម្រុះក្នុងស្រុក ចាប់ពីថ្នាក់ទី ៣ ដល់ទី ១២ សរុបមានចំនួន ៣៧៨ នាក់ ក្នុងនោះចំពោះសិស្សដែលឈានទៅវគ្គផ្តាច់ព្រ័ត្រ នៅប្រទេសអូស្ត្រាលី មានចំនួន ១២ នាក់ ដោយសិស្សទាំងនេះដណ្តើមបានមេដាយទាំងអស់គ្នារួមមាន មេដាយមាសចំនួន ៣, ប្រាក់ ៥, និងមេដាយសំរិទ្ធ ចំនួន ៤ នាក់ នៅក្នុងចំណោមសិស្សានុសិស្សដែលបានចូលរួមប្រឡងប្រជែងជាអន្តរជាតិសរុបប្រមាណជា ១៥០ នាក់ មកពីប្រទេសចំនួន ១០ ដោយក្នុងនោះកម្ពុជាបានដណ្តើមមេដាយមាសច្រើនជាងគេ៕


អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm