ពាណិជ្ជកម្មក្រៅប្រទេសរបស់ចិន ឡើងដល់កម្រិតខ្ពស់បំផុត ក្នុងខែមករា ដល់ខែមីនា

2024/04/22 10:04:45 pm        227

ពាណិជ្ជកម្មក្រៅប្រទេសរបស់ប្រទេសចិន បានឡើងដល់កម្រិតខ្ពស់បំផុតចំនួន ១០សែនកោដិយ័ន (ប្រហែល ១,៤១សែនកោដិដុល្លារ) ក្នុងរយៈពេល ៣ខែដំបូងនៃឆ្នាំនេះ ដោយអត្រាកំណើនឈានដល់កម្រិតខ្ពស់ក្នុងត្រីមាសទី៦ ដែលបង្ហាញឲ្យឃើញទាំងស្រុងនូវភាពធន់នៃការអភិវឌ្ឍពាណិជ្ជកម្មក្រៅប្រទេសរបស់ប្រទេសនេះ។

ខេត្ត Guangdong នៅភាគខាងត្បូងប្រទេសចិន ហើយខេត្ត Jiangsu និង Zhejiang នៅភាគខាងកើតប្រទេស ដែលជាមជ្ឍមណ្ឌលធំជាងគេបំផុតចំនួន៣ ក្នុងពាណិជ្ជកម្មក្រៅប្រទេស ក៏បានចុះបញ្ជីកំណើនពាណិជ្ជកម្មក្រៅប្រទេសគួរឲ្យកត់សម្គាល់ផងដែរ នៅក្នុងត្រីមាសទី១ នេះ។

ជាឧទាហរណ៍ ខេត្ត Guangdong បានរាយការណ៍ថា មានកម្រិតខ្ពស់បំផុតចំនួនជាង ២សែនកោដិយ័ន (ប្រហែល ២៨១,៦៧ពាន់លានដុល្លារ) នៅក្នុងពាណិជ្ជកម្មក្រៅប្រទេស រវាងខែមករា ដល់ខែមីនា ពោលគឺកើនឡើង ១២ភាគរយ បើបៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងប្រទេស។ ទន្ទឹមនឹងនេះដែរ ការនាំចេញផលិតផលមេកានិច និងអគ្គិសនីរបស់ខេត្ត Jiangsu ក្នុងនោះរួមទាំងនាវា យានយន្ត និងគ្រឿងបន្លាស់ផងដែរ បានបន្តមានកំណើន ២ខ្ទង់ អំឡុងខែមករា ដល់ខែមីនា។

ជាមួយគ្នានេះ ទិន្នន័យក៏បានបង្ហាញផងដែរថា ចំនួននាំចូល និងនាំចេញ បានកើនឡើង ៨,៨ភាគរយ បើធៀបនឹងឆ្នាំមុន ក្នុងត្រីមាសទី១។ ពិសេសនោះ ការនាំចេញ និងការនាំចូលសរុបរបស់ក្រុមហ៊ុនឯកជន ឡើងដល់ ៥,៥៣សែនកោដិយ័ន (ប្រហែល ៧៧៨,៨១ពាន់លានដុល្លារ) ពោលគឺកើនឡើង ១០,៧ភាគរយ ដោយស្មើនឹង ៥៤,៣ភាគរយនៃទំហំពាណិជ្ជកម្មក្រៅប្រទេសរបស់ប្រទេស ក្នុងរយៈពេល ៣ខែ។

សហគ្រាសឯកជនបានក្លាយជាកម្លាំងចលករថ្មីនៅក្នុងនវានុវត្តន៍ និងការបង្កើតឈានមុខគេ ខណៈដែលពួកគេដើរតួនាទីជាអ្នកនាំចូល និងនាំចេញដ៏ធំបំផុតរបស់ប្រទេសនូវផលិតផលទំនើបៗ ដែលរួមចំណែកដល់ការពន្លឿនការអភិវឌ្ឍកម្លាំងផលិតភាពប្រកបដោយគុណភាពថ្មី នៅក្នុងវិស័យពាណិជ្ជកម្មក្រៅប្រទេស៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am