យុវជនជាច្រើនបានចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈអាហារូបករណ៍រាជរដ្ឋាភិបាល ដំណាក់កាលទី២

2024/04/23 07:06:17 pm        339

អំឡុងពេលនេះយុវជនច្រើនបាននាំគ្នាចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈ ក្នុង​កម្ម​វិធី​ផ្តល់​អាហារូប​ករណ៍​​របស់រាជរដ្ឋាភិបាល សម្រាប់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១លាន​៥​សែន​នាក់ ដំណាក់កាលទី២ នៅតាមបណ្តាសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ TVET ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្រុមយុវជនបានថ្លែងប្រាប់ BTV នៅថ្ងៃទី២៣ ខែមេសានេះថា ក្រោយ​ពី​ទទួល​បាន​ដំណឹង​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយព័ត៌មាន និងមានការសម្របសម្រួលល្អ ពីអាជ្ញាធរឃុំសង្កាត់ នៅពេល​នេះ​ពួក​គេ​បាន​សម្រេចចិត្តនាំគ្នាមកចុះឈ្មោះរៀនសូត្រ​ជំនាញ​វិជ្ជាជីវៈ​ទៅ​តាម​ជំនាញ​ដែល​ខ្លួន​ស្រឡាញ់ នៅវិទ្យាស្ថានពហុបច្ចេកទេសតេជោសែន ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីមាន​ជំនាញ​ច្បាស់​លាស់​មួយទុកជាទុននៅក្នុងខ្លួន ងាយស្រួលស្វែងរកការងារធ្វើ និងងាយបង្កើត​មុខ​របរ​ផ្ទាល់​ខ្លួន​ទៅ​ថ្ងៃ​អនាគត។

ក្រុមការងារ វិទ្យាស្ថានពហុបច្ចេកទេសតេជោសែន ក្រុងតាខ្មៅ ថ្លែងថា ក្រោយពីក្រសួងការងារ បណ្តុះ​បណ្តាលវិជ្ជាជីវៈ បានប្រកាសជ្រើសរើសសិស្ស ជាពិសេស យុវជន យុវនារី ស្ថិតក្នុង​បន្ទុក​គ្រួសារ​ក្រីក្រ និងគ្រួសារងាយរងហានីភ័យ ចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍ នៃកម្ម​វិធី​បណ្តុះ​បណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេទេស ជូនយុវជន ១.៥ លាននាក់ របស់រាជរដ្ឋាភិបាល​ដំណាក់​កាល​ទី២ នៅពេលនេះ មានយុវជនជាច្រើន បាននាំគ្នាមកចុះឈ្មោះចូលរៀនជាហូរហែរ នៅ​វិទ្យាស្ថានពហុបច្ចេកទេសតេជោសែន ក្រុងតាខ្មៅ។

សូមបញ្ជាក់ថា នៅក្នុងដំណាក់កាលទី១ នៃការអនុវត្ត​កម្ម​វិធី​ផ្តល់​អាហា​រូបករណ៍​រាជ​រដ្ឋាភិបាល​សម្រាប់​ការ​បណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ជូនយុវជនស្ថិតក្នុងបន្ទុកគ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រងហានីភ័យ ១.៥លាននាក់ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ​២០២៤​មក​នោះ គឺ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​ទទួល​សិស្ស​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​បាន​ចំនួន ជាង១ម៉ឺន ៦ពាន់នាក់ សរុបមានចំនួន ៥៤៤ថ្នាក់រៀន ហើយនៅពេលនេះ តាមបណ្តាសាលាTVET បាននិងកំពុងបន្តជ្រើសរើសសិស្សចុះឈ្មោះចូលរៀនចូលរៀនជំនាញ ដំណាក់កាលទី២ ហើយនឹងមានផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ២៨ម៉ឺនរៀល ករណី​សិស្ស​យក​បណ្ណ​ក្រីក្រ​របស់​អាណាព្យាបាល មកចុះឈ្មោះចូលរៀន៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm