មនុស្ស៤នាក់ស្លាប់ ខណៈទីក្រុងជាច្រើនរបស់ចិនត្រូវទឹកជន់លិច ក្រោយភ្លៀងធ្លាក់បំបែកកំណត់ត្រា

2024/04/23 07:15:41 pm        320

ទីក្រុងជាច្រើននៅភាគខាងត្បូង ជួបប្រទះស្ថានភាពធ្ងន់ធ្ងរខណៈភ្លៀងធ្លាក់ខ្លាំង បានពន្លិចទីក្រុងនានានៅតាមដងទន្លេភើល (Pearl River Delta ) ដែលធ្លាប់ជាមូលដ្ឋានផលិតសម្រាប់ពិភពលោក។

យោងតាមទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួ ភ្លៀងធ្លាក់ខ្លាំងដូចគេហែកមេឃ បានផ្ដាច់ជីវិតមនុស្ស៤នាក់ នៅក្នុងខេត្តខ្វាងទុង (Guangdong) កាលពីថ្ងៃចន្ទ ហើយមនុស្ស១០នាក់ផ្សេងទៀត នៅតែកំពុងបាត់ខ្លួននៅឡើយ ។

ក្រុមអ្នកសង្រ្គោះកំពុងប្រជែងពេលវេលា ដើម្បីជម្លៀសអ្នកដែលនៅជាប់តាមដងផ្លូវលិចទឹក និងបំណាក់ដីនៅ ទីក្រុង យីង (Yingde) បន្ទាប់ពីប្រទេសនេះ ត្រូវបានរងគ្រោះដោយទឹកជំនន់ដ៏ធ្ងន់ធ្ងរ និងភ្លៀងធ្លាក់បំបែកកំណត់ត្រា។

យោងតាមសារព័ត៌មានរដ្ឋចិន អាកាសធាតុអាប់អួរខ្លាំងនេះ ក៏អាចគំរាមកំហែងដល់ចរន្តទឹកហូរក្នុងទន្លេសំខាន់ៗ ផ្លូវទឹក និងអាងស្តុងទឹកជាច្រើនផងដែរ ដែលកំពុងរុញឲ្យក្រសួងធន់ធានទឹកប្រទេសនេះចេញការណែនាំគ្រាអាសន្ន។

ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនមក ផ្ទះសម្បែងចំនួន៣៦ខ្នង ត្រូវបានបំផ្លាញនៅក្នុងខេត្តនេះ ដែលមានប្រជាជនជាង១២៧លាននាក់ ខណៈលំនៅឋានចំនួន៤៨ខ្នងទៀត ត្រូវបានខូចខាតធ្ងន់ធ្ងរ។

ផ្នែកជាច្រើននៃតំបន់នេះ ត្រូវគេមើលឃើញថា ទទួលរងទឹកភ្លៀងច្រើនបំផុតបំបែកកំណត់ត្រានៅក្នុងខែមេសានេះ ស្របពេលចំនួនទឹកភ្លៀង ខ្ពស់ជាង២ទៅ៣ដង នៃកម្រិតទឹកភ្លៀងធម្មតារនៅខែនេះ។

គិតត្រឹមពេលនេះ ទូកសង្រ្គោះចំនួន៤១គ្រឿង កំពុងធ្វើប្រតិបត្តិការ នៅក្នុងតំបន់នានារបស់ទីក្រុងនេះដែលមនុស្សប្រហែល ៣៨.០០០នាក់ត្រូវគេនិយាយថា បានជាប់ខ្លួនក្នុងទឹកជំនន់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        110
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        104
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm