ប៉ាគីស្ថាន និងអ៊ីរ៉ង់ ប្ដេជ្ញាពង្រឹងទំនាក់ទំនង និងបង្កើនពាណិជ្ជកម្ម បន្ទាប់ពីការវាយប្រហារតាមអាកាស

2024/04/23 12:39:09 pm        54

មេដឹកនាំប៉ាគីស្ថាន និងអ៊ីរ៉ង់កាលពីថ្ងៃចន្ទ បានប្តេជ្ញាពង្រឹងទំនាក់ទំនង និងបង្កើនពាណិជ្ជកម្មទ្វេភាគីដល់ ១០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ បន្ទាប់ពីមានការវាយប្រហារតាមអាកាសនាពេលថ្មីៗនេះប្រឆាំងនឹងគ្នាទៅវិញទៅមក និងមិនអើពើនឹងទណ្ឌកម្មថ្មី ដែលអាចកើតមានប្រឆាំងនឹងសាធារណរដ្ឋពែរ្សនេះ។

ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉េស៊ី ( Ebrahim Raisi) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក សេបាស សារិហ្វ (Shehbaz Sharif) នៅក្នុងទីក្រុងអ៊ីស្លាម៉ា បាដថា៖«យើងបានយល់ព្រមបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរបស់យើងឲ្យដល់ ១០ពាន់លានដុល្លារ (ក្នុងមួយឆ្នាំ)»។

លោករ៉េស៊ី ដែលបានមកដល់ប្រទេសប៉ាគីស្ថានក្នុងដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ បានអំពាវនាវឲ្យ មានសកម្មភាពបន្ថែមទៀត នៅព្រំដែន ដើម្បីបង្កើនពាណិជ្ជកម្មជាមួយប៉ាគីស្ថាន ក្នុងការប្រឆាំងនឹងការដាក់ទណ្ឌកម្ម «ខុសច្បាប់និងអយុត្តិធម៌» ដោយលោកខាងលិចប្រឆាំងនឹងប្រទេសរបស់លោក។

លោកសារិហ្វ បាននិយាយថា៖«ពេលវេលា បានមកដល់ហើយ ដើម្បីអភិវឌ្ឍន៍ព្រំដែនរួមរបស់យើងឲ្យក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងមានការរីកចម្រើន» ដោយបានលើកឡើងពីទស្សនៈវិស័យរបស់លោក រ៉េស៊ី។

ការអត្ថាធិប្បាយនេះ បានធ្វើឡើង បន្ទាប់ពីមេដឹកនាំទាំងពីរ បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងយ៉ាងហោចណាស់ចំនួន ៨ស្តីពីសន្តិសុខ ពាណិជ្ជកម្ម ថាមពល និងវប្បធម៌។

លោក រ៉េស៊ី បានធ្វើទស្សនកិច្ចប្រទេសប៉ាគីស្ថាន រយៈពេលប៉ុន្មានខែបន្ទាប់ពីអ្នកជិតខាងទាំងពីរ បានបើកការវាយប្រហារតាមអាកាសជាការសងសឹកចូលទៅក្នុងទឹកដីរបស់គ្នាទៅវិញទៅមក។

អត្ថបទដែលទាក់ទង

ក្រុមហួរទី ផ្តល់ការអប់រំដល់និស្សិត ដែលត្រូវបានព្យួរនៅក្នុងការបង្ក្រាបការតវ៉ារបស់អាមេរិក
2024/05/04 11:20:22 am        1
ក្រុមបាតុករគាំទ្រប៉ាឡេស្ទីន បោះជំរំនៅទូទាំងសកលវិទ្យាល័យអូស្ត្រាលី
2024/05/04 10:58:55 am        1
ទួរគី ផ្អាកពាណិជ្ជកម្មជាមួយអ៊ីស្រាអែល រហូតដល់មានបទឈប់បាញ់នៅហ្កាហ្សា ជាអចិន្ត្រៃយ៍
2024/05/04 10:56:50 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមហួរទី ផ្តល់ការអប់រំដល់និស្សិត ដែលត្រូវបានព្យួរនៅក្នុងការបង្ក្រាបការតវ៉ារបស់អាមេរិក

2024/05/04 11:20:22 am
​ក្រុមបាតុករគាំទ្រប៉ាឡេស្ទីន បោះជំរំនៅទូទាំងសកលវិទ្យាល័យអូស្ត្រាលី
2024/05/04 10:58:55 am
​ទួរគី ផ្អាកពាណិជ្ជកម្មជាមួយអ៊ីស្រាអែល រហូតដល់មានបទឈប់បាញ់នៅហ្កាហ្សា ជាអចិន្ត្រៃយ៍
2024/05/04 10:56:50 am
​ការតវ៉ារបស់និស្សិតប្រឆាំងសង្គ្រាម នៅអាមេរិក បានធ្វើឲ្យប៉ះពាល់ដល់ផែនការចែកសញ្ញាប័ត្រ
2024/05/04 09:55:21 am
​នាង Hope Hicks ផ្តល់សក្ខីកម្មថាលោកTrump ប្រាប់នាងឱ្យបដិសេធរឿងរបស់នាង Stormy Daniels
2024/05/04 09:49:03 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/03 07:49:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/01 03:45:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/01 02:31:42 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/04 01:35:46 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/30 09:28:41 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am