អ្នកជំនាញអង្គការសហប្រជាជាតិ ព្រមានពីហានិភ័យសុខភាពផ្លូវចិត្តសម្រាប់ពលរដ្ឋហ្កាហ្សា

2024/04/23 07:49:57 pm        74

អ្នកជំនាញរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ បានព្រមានពីហានិភ័យដែលជំងឺផ្លូវចិត្តអាចបង្ហាញច្បាស់លាស់ ក្នុងចំណោមប្រជាជនតំបន់ហ្កាហ្សាដោយសារតែជម្លោះនាពេលបច្ចុប្បន្ន។

អ្នកជំនាញនិយាយថា ជាការពិតណាស់ យើងឃើញការរងរបួសរាងកាយ ប៉ុន្តែទុក្ខព្រួយផ្នែកផ្លូវចិត្តធ្ងន់ធ្ងរ នឹងប្រែទៅជាជំងឺថប់បារម្ភនិងជំងឺផ្លូវចិត្តផ្សេងទៀតនៅពេលក្រោយ។

អង្គការ UNICEF បាននិយាយកាលពីខែកុម្ភៈថា អង្គការនេះបានប៉ាន់ប្រមាណថាកុមារ១៧.០០០នាក់ នៅក្នុងតំបន់ហ្កាហ្សា គ្មានអ្នកនៅរួមរស់ជាមួយ ឬបានបែកចេញពីគ្រួសាររបស់ពួកគេក្នុងអំឡុងពេលមានជម្លោះ ហើយកុមារស្ទើរតែទាំងអស់នៅក្នុងតំបន់ហ៊ុមព័ទ្ធ ត្រូវបានគេគិតថាត្រូវការជំនួយសុខភាពផ្លូវចិត្ត។

អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា មនុស្សជាង ៣៤.០០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារបស់អ៊ីស្រាអែល ដែលបានចាប់ផ្តើមបន្ទាប់ពីក្រុមអ្នកប្រយុទ្ធហាម៉ាស បានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា។

ការវាយប្រហាររបស់អ៊ីស្រាអែល បានបំផ្លាញមន្ទីរពេទ្យនៅទូទាំងតំបន់ហ៊ុមព័ទ្ធមួយនេះ រួមមានមន្ទីរពេទ្យ Al Shifa ជាមន្ទីពេទ្យធំបំផុតនៅតំបន់ហ្កាហ្សា មុនពេលសង្រ្គាម ហើយបានសម្លាប់ និងធ្វើឲ្យរងរបួសបុគ្គលិកសុខាភិបាលជាច្រើននាក់។

អ៊ីស្រាអែល បានចោទប្រកាន់ក្រុមហាម៉ាសថា បានប្រើប្រាស់មន្ទីរពេទ្យ រថយន្តគិលានសង្គ្រោះ និងអគារមន្ទីរពេទ្យផ្សេងទៀតសម្រាប់គោលបំណងយោធា។

ប្រព័ន្ធសុខាភិបាលនៅតំបន់ហ្កាហ្សា ត្រូវបានបំផ្លាញទាំងស្រុង ហើយសិទ្ធិទទួលបានសុខភាព ត្រូវបានកាត់ផ្តាច់នៅគ្រប់កម្រិត។ អ្នកជំនាញរបស់អង្គការសហប្រជាជាតិ បាននិយាយថា យើងមានការព្រួយបារម្ភអំពីហានិភ័យនៃជំងឺខ្វះជាតិទឹក និងកង្វះការផ្គត់ផ្គង់វេជ្ជសាស្ត្រ សេវាសុខភាពបន្តពូជ និងផ្លូវចិត្តនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm