ពាន​សម្ដេច​តេ​ជោ​-​ថ្នាក់​ខេត្ត​នឹង​បន្ដ​ប្រកួត​ដើម​សប្ដាហ៍​ក្រោយ តែ​សល់ ១០​ក្រុម​ប៉ុណ្ណោះ​

2021/07/28 05:27:01 pm        102

​បាល់ទាត់៖ បន្ទាប់ពី​ផ្អាក​ការប្រកួត​មួយរយៈ​ពេល​ធំដោយ​វិបត្តិ​កូ​វីដ​-១៩ ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ឬ​ពាន Hun Sen Cup (​ថ្នាក់​ខេត្ត​) លើក​ទី​១៥ ឆ្នាំ​២០២១ នឹង​ត្រឡប់មកវិញនា​ដើម​សប្ដាហ៍​ក្រោយ​នេះហើយ ប៉ុន្ដែ​នៅសល់​បេក្ខភាព​ត្រឹម ១០​ក្រុម​ប៉ុណ្ណោះបន្ទាប់ពី​ក្រុម​ជាច្រើន​បាន​ដកខ្លួន។​

​ចំពោះ​ក្រុម​នៅសល់ដែល​ត្រូវ​បន្ដ​ប្រកួតប្រជែង ​ដណ្ដើម​ជើងឯក​ពាន​សម្ដេច​តេ​ជោ​-​ថ្នាក់​ខេត្ត រួមមាន​ពូ​ល A មាន​ក្រុម​ភ្នំពេញ​ហ្គា​ឡាក់​ស៊ី និង​ខេត្តកំពង់ឆ្នាំង​, ពូ​ល ​B មាន​ខេត្តបន្ទាយមាន ជ័យ និង​ខេត្តបាត់ដំបង​, ពូ​ល​ C មាន​ខេត្តសៀមរាប និង​ខេត្ដ​ឧត្ដរមានជ័យ​, ពូ​ល D នៅសល់​ក្រុម​បាត​តារាង​ខេត្តកណ្ដាល​មួយ​ប៉ុណ្ណោះ​, ពូ​ល E មាន​ក្រុម​កំពូល​តារាង​ខេត្តកោះកុង និង​ក្រុម​បាត​តារាង​ខេត្តកំពត និង​ពូ​ល F នៅសល់​ក្រុម​កំពូល​តារាង​ខេត្ត​ត្បូងឃ្មុំ។​ ​តាម​ការបញ្ជាក់​របស់​មន្ដ្រី​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា​ (CNCC) បាន​ឲ្យ​ដឹងថា ដោយសារ​នៅ​សល់​ត្រឹម ១០​ក្រុម គណៈកម្មការ​ក៏​សម្រេច​កែប្រែ​ប្រព័ន្ធ​ប្រកួត​ថ្មី ហើយក៏​ទទួលបាន​ការឯក​ភាព​ពី​ក្រុម​នីមួយៗផងដែរ ក្នុងនោះ​មាន ២​ពូ​លដែល​ត្រូវ​ប្រកួត​កំណត់​ក្រុម​លេខ​១ និង​លេខ​២ គឺ​ពូ​ល A ក្រុម​ភ្នំពេញ​ហ្គា​ឡាក់​ស៊ីត្រូវ​ជួប​ខេត្តកំពង់ឆ្នាំង និង​ពូ​ល C ខេត្តសៀមរាបត្រូវ​ជួប​ខេត្តឧត្ដរមានជ័យនា​ថ្ងៃទី​០៣ ខែសីហា​ខាងមុខនេះ។​

​ក្រោយ​បញ្ចប់​ការប្រកួត​ពូ​ល​ទាំងពីរ​រួច សម្រាប់​ក្រុម​ឈ្នះនឹង​ទទួលបាន​កៅអី​វគ្គ ៨​ក្រុម​ចុងក្រោយ។ រីឯ​ក្រុម​ចាញ់នឹងត្រូវ​ប្រកួត​វគ្គ​ជម្រុះ Play-Off ជាមួយ​ក្រុម​លេខ​២ នៃ​ពូ​ល ២ ផ្សេងទៀត ក្នុងនោះ​ក្រុម​ចាញ់​រវាង​ភ្នំពេញ​ហ្គា​ឡាក់​ស៊ី និង​ខេត្តកំពង់ឆ្នាំងនឹងត្រូវ​ជួប​ក្រុម​លេខ​២ ពូ​ល E គឺ​ខេត្តកំពត ខណៈ​ក្រុម​ចាញ់​រវាង​ខេត្តសៀមរាប និង​ខេត្តឧត្ដរមានជ័យនឹងត្រូវ​ជួប​ក្រុម​លេខ​២ នៃ​ពូ​ល B គឺ​ក្រុម​ស​.​ស​.​យ​.​ក ខេត្តបាត់ដំបងនា​ថ្ងៃទី​០៦ ខែសីហា ដើម្បី​ចម្រាញ់​យក​ក្រុម​ឈ្នះ ២​ក្រុម​ទៀតឡើងទៅ​បង្គ្រប់​កៅអី​វគ្គ ៨​ក្រុម​ចុងក្រោយ។​ ​ដោយឡែក ៤​ក្រុម​ផ្សេងទៀតដែល​មិនបាន​ប្រកួតនឹង​ឈរ​ចាំ​នៅ​វគ្គ ៨​ក្រុម​ចុងក្រោយ​ដោយ​ស្វ័យ​ប្រ​វ​ត្ដិ រួមមាន​ខេត្តបន្ទាយមានជ័យក្រុម​លេខ​១ ពូ​ល B, ខេត្តកណ្ដាលក្រុម​លេខ​១ ពូ​ល D, ខេត្តកោះកុងក្រុម​លេខ​១ ពូ​ល E, និង​ខេត្ត​ត្បូងឃ្មុំក្រុម​លេខ​១ ពូ​ល F។ ចំពោះ​កម្មវិធី​ប្រកួត​វគ្គ ៨​ក្រុម​ចុងក្រោយ គ្រោង​ធ្វើឡើង ១​ជើង​ប៉ុណ្ណោះនា​ថ្ងៃទី​១០ និង​ថ្ងៃទី​១១ ខែសីហាដើម្បី​ស្វែងរក​បេក្ខភាព​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រនៃ​ពាន​សម្ដេច​តេ​ជោ​-​ថ្នាក់​ខេត្តដែល​គ្រោង​ប្រកួត​នា​ថ្ងៃទី​១៧ ខែសីហា និង​វគ្គ​ផ្ដាច់ព្រ័ត្រនឹង​ប្រកួត​នា​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២១ ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm