ទីភ្នាក់ងារ UNRWA និយាយថា អ៊ីស្រាអែលមិនទាន់ផ្តល់ភស្តុតាងនៃអំពើភេរវកម្មនៅឡើយទេ

2024/04/23 08:03:51 pm        117

ក្រុមមួយដែលដឹកនាំការពិនិត្យឡើងវិញរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន(UNRWA) និយាយថា អ៊ីស្រាអែល មិនទាន់បានផ្តល់ភស្តុតាងណាមួយដើម្បីគាំទ្រដល់ការចោទប្រកាន់របស់ខ្លួនដែលថាបុគ្គលិកមួយចំនួនរបស់ទីភ្នាក់ងារ UNRWA បានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារកាលពីខែតុលាលើអ៊ីស្រាអែល ជាមួយក្រុមហាម៉ាស។

ក្រុមត្រួតពិនិត្យឯករាជ្យ បានចាប់ផ្តើមការស៊ើបអង្កេតកាលពីខែកុម្ភៈ បន្ទាប់ពីការចោទប្រកាន់របស់អ៊ីស្រាអែល ដែលបានជំរុញឱ្យប្រទេសម្ចាស់ជំនួយមួយចំនួន ផ្អាកការផ្តល់មូលនិធិរបស់ពួកគេដល់ទីភ្នាក់ងារ។

អតីតរដ្ឋមន្ត្រីការបរទេសបារាំង លោកស្រី Catherine Colonna ដែលដឹកនាំក្រុមនេះបានប្រកាសពីការចេញផ្សាយរបាយការណ៍ចុងក្រោយរបស់ខ្លួននៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ។ របាយការណ៍និយាយថា អ៊ីស្រាអែល បានធ្វើការអះអាងជាសាធារណៈថាបុគ្គលិកទីភ្នាក់ងារ UNRWA មួយចំនួន ជាសមាជិកនៃអង្គការភេរវកម្ម។ ទោះជាយ៉ាងណា អ៊ីស្រាអែល ពុំទាន់បានផ្តល់ភស្តុតាងគាំទ្រអំពីរឿងនេះនៅឡើយ។

របាយការណ៍និយាយថា ទីភ្នាក់ងារ UNRWA បានបង្កើតយន្តការ និងនីតិវិធីសំខាន់ៗជាច្រើន ដើម្បីធានាបាននូវការអនុវត្តន៍តាមគោលការណ៍មនុស្សធម៌ ដោយបញ្ជាក់លើគោលការណ៍អព្យាក្រឹតភាព។

របាយការណ៍បានស្នើឲ្យមានវិធានការដើម្បីដោះស្រាយបញ្ហាទាំងនេះ រួមទាំងការពិនិត្យផ្ទៃក្នុងដែលត្រូវបានពង្រឹង និងការបណ្តុះបណ្តាល។ លោកស្រី Colonna បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងគ្រាដ៏លំបាកនេះ ទីភ្នាក់ងារ UNRWA មានតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជំនួយមនុស្សធម៌នៅតំបន់ហ្កាហ្សា។

លោកស្រី បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យចូលរួមជាមួយទីភ្នាក់ងារនេះ ដើម្បីឱ្យទីភ្នាក់ងារអាចបំពេញបេសកកម្មរបស់ខ្លួនបាន។


អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm