សាកសពជិត៣០០ ត្រូវបានរកឃើញ ក្នុងផ្នូរធំមួយ នៅមន្ទីរពេទ្យហ្កាហ្សា

2024/04/23 08:06:36 pm        223

បុគ្គលិកការពារជនស៊ីវិលនៅតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃចន្ទថា ផ្នូរធំមួយដែលមានសាកសពជិត ៣០០នាក់ ត្រូវបានគេរកឃើញនៅមន្ទីរពេទ្យក្នុងទីក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្កាហ្សា បន្ទាប់ពីការដកកងកម្លាំងអ៊ីស្រាអែល ចេញពីតំបន់កាលពីដើមខែនេះ។

នាយកផ្នែកការពារជនស៊ីវិលនៅទីក្រុង Khan Younis បានប្រាប់សារព័ត៌មាន CNN កាលពីថ្ងៃច័ន្ទថា សាកសពចំនួន ៧៣នាក់ បន្ថែមទៀតត្រូវបានគេរកឃើញ នៅក្នុងទីធ្លាមួយកន្លែងនៅបរិវេណមន្ទីពេទ្យ Nasser ដែលនាំឲ្យចំនួនសរុបឡើងដល់ ២៨៣នាក់។

នាយកការពារជនស៊ីវិល បានចោទប្រកាន់ថា សាកសពមួយចំនួនត្រូវបានរកឃើញដោយដៃនិងជើងមានជាប់ចំណង ហើយមានសញ្ញានៃការប្រហារជីវិត។ យើងមិនដឹងនោះទេ ថាតើគេកប់មនុស្សទាំងរស់ ឬត្រូវបានគេសម្លាប់។

សាកសពភាគច្រើនបានស្អុយរលួយ។ សារព័ត៌មាន CNN ពុំអាចផ្ទៀងផ្ទាត់ការអះអាងរបស់នាយកការពារជនស៊ីល និងមិនអាចបញ្ជាក់ពីមូលហេតុនៃការស្លាប់ក្នុងចំណោមសាកសពដែលត្រូវបានរកឃើញនេះទេ។

សារព័ត៌មាន CNN បានទាក់ទងទៅកងកម្លាំងការពារអ៊ីស្រាអែល (IDF) សម្រាប់ការធ្វើអត្ថាធិប្បាយបន្ទាប់ពីការរកឃើញផ្នូរធំរួម ថាតើសាកសពដែលត្រូវបានកប់នៅមន្ទីរពេទ្យ ត្រូវបានគាស់សម្រាប់ការធ្វើតេស្ត DNA និងថាតើពួកគេត្រូវបានកប់ឡើងវិញដែរឬទេ។

អ្នកនាំពាក្យការពារជនស៊ីវិល ទីក្រុង Khan Younis និងជាប្រធានបេសកកម្មស្វែងរកលោក Raed Saqr បាននិយាយថា ពួកគេកំពុងស្វែងរកសាកសពមនុស្ស ៤០០នាក់ផ្សេងទៀតដែលបាត់ខ្លួន បន្ទាប់ពីយោធាអ៊ីស្រាអែលបានចាកចេញកាលពីថ្ងៃទី ៧ ខែមេសា។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm