រុស្ស៊ី ប្តេជ្ញាសងសឹកចំពោះលទ្ធភាពនៃការរឹបអូសទ្រព្យសម្បត្តិបរទេសរបស់ខ្លួន

2024/04/23 01:24:29 pm        73

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្គូវ (Dmitry Peskov) បាននិយាយកាលពីថ្ងៃចន្ទ (២២ មេសា) ថាប្រទេសរុស្ស៊ី នឹងសងសឹកប្រសិនបើទ្រព្យសម្បត្តិដែលបង្កករបស់ខ្លួនត្រូវបានរឹបអូស។ សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនបានអនុម័តច្បាប់ជំនួយបរទេសជាបន្តបន្ទាប់ រួមទាំងវិធានការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ី ដែលត្រូវបានបង្កក ដើម្បីផ្តល់មូលនិធិដល់អ៊ុយក្រែន។

លោក ផេស្គូវ បាននិយាយថា «នេះគឺជាការទន្ទ្រានយកទ្រព្យសម្បត្តិរដ្ឋ និងជារឿងខុសច្បាប់ ហើយនឹងត្រូវទទួលរងនូវសកម្មភាពសងសឹកយ៉ាងធ្ងន់ធ្ងរមួយចំនួន ឬវិវាទផ្លូវច្បាប់»។

ប្រហែល ៧០ ភាគរយនៃទ្រព្យសកម្មរុស្ស៊ីទាំងអស់ដែលជាប់គាំងនៅលោកខាងលិច គឺត្រូវបានរក្សាទុកនៅក្នុងឃ្លាំងមូលបត្រកណ្តាលរបស់ប្រទេសបែលហ្ស៊ិក យ៉ូរ៉ូឃ្លៀ (Euroclear) ដែលមានតម្លៃស្មើនឹង ១៩០ ពាន់លានអឺរ៉ូ (២០៦,១ ពាន់លានដុល្លារ) នៃមូលបត្រ និងសាច់ប្រាក់របស់ធនាគារកណ្តាលរុស្ស៊ីជាច្រើន។

រុស្ស៊ីនិយាយថា ការប៉ុនប៉ងណាមួយដើម្បីដណ្តើមយកដើមទុន ឬការប្រាក់របស់ខ្លួនគឺជា «អំពើចោរកម្ម» ដែលនឹងនាំទៅដល់ការចាត់វិធានការផ្លូវច្បាប់ជាច្រើនទសវត្សរ៍ប្រឆាំងនឹងអ្នកពាក់ព័ន្ធទាំងអស់ ហើយទីក្រុងមូស្គូ បាននិយាយម្តងហើយម្តងទៀតថា ខ្លួននឹងសងសឹកវិញ ប្រសិនបើទ្រព្យសម្បត្តិ ឬប្រាក់ចំណូលរបស់ខ្លួនត្រូវបានដកហូត៕

អត្ថបទដែលទាក់ទង

លោក Austin៖ ពុំមានការបង្ហាញថាក្រុមហាម៉ាស មានផែនការវាយប្រហារលើទាហានអាមេរិកទេ
2024/05/03 07:30:49 pm        1
ប្រជាជនហៃទី ជួបបញ្ហាប្រឈមប្រចាំថ្ងៃ ខណៈអសន្តិសុខនៅតែបន្ត
2024/05/03 07:29:45 pm        1
រដ្ឋមន្ត្រីការពារជាតិអាមេរិក រិះគន់ការបង្កការខូចខាតលើនាវាហ្វីលីពីន នៅសមុទ្រចិនខាងត្បូង
2024/05/03 07:28:47 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីជំនាញក្រសួងកសិកម្ម ដុតកម្ទេចចោលសាច់បង្កកខូចគុណភាពជាង ១តោន ត្រូវបានក្រោយរឹបអូសពីឈ្មួញទុច្ចរិត

2024/05/03 10:13:52 pm
​មាតាបិតា និងគ្រូបង្រៀននៅសាលាបឋមសិក្សាជម្ពូវ័ន ស្នើសុំរាជរដ្ឋាភិបាល ផ្តល់រថយន្តបាញ់ទឹកបន្តទៀតបើនៅឡើងតែកម្តៅ
2024/05/03 09:13:36 pm
​លោក Austin៖ ពុំមានការបង្ហាញថាក្រុមហាម៉ាស មានផែនការវាយប្រហារលើទាហានអាមេរិកទេ
2024/05/03 07:30:49 pm
​ប្រជាជនហៃទី ជួបបញ្ហាប្រឈមប្រចាំថ្ងៃ ខណៈអសន្តិសុខនៅតែបន្ត
2024/05/03 07:29:45 pm
​រដ្ឋមន្ត្រីការពារជាតិអាមេរិក រិះគន់ការបង្កការខូចខាតលើនាវាហ្វីលីពីន នៅសមុទ្រចិនខាងត្បូង
2024/05/03 07:28:47 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/03 07:49:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/01 03:45:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/01 02:31:42 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/03 06:24:29 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/30 09:28:41 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am